ព័ត៌មានជាតិ
USAID និងក្រសួងសុខាភិបាល បើកយុទ្ធនាការជួយកាត់បន្ថយជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមនៅកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID សហការជាមួយក្រសួងសុខាភិបាលកម្ពុជា បានបើកយុទ្ធនាការ ដើម្បីជួយកាត់បន្ថយជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរបស់ប្រជាពលរដ្ឋកម្ពុជា។

យុទ្ធនាការនេះ ធ្វើឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងសកម្មភាពចុះសហគមន៍ ធ្វើជាមូលដ្ឋានលើកកម្ពស់ឥរិយាបថ ទាក់ទងនឹងរបបអាហារ និងសកម្មភាពរាងកាយប្រកបដោយសុខុមាលភាព។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ បានឲ្យដឹងថា យុទ្ធនាការក្រោមពាក្យស្លោក «រស់ដោយបញ្ញា សុខភាពភ្លឺថ្លា» ធ្វើឡើងមានគោលបំណងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យបង្កើតទម្លាប់ថ្មីនៃការបរិភោគអាហារ និងសកម្មភាពរាងកាយ។

យុទ្ធនាការនេះ ក៏លើកកម្ពស់អត្ថប្រយោជន៍ នៃការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស ព្រមទាំងលើកទឹកចិត្តឲ្យប្រជាជន ទៅជួបអ្នកផ្តល់សេវាសុខភាពដែលមានជំនាញ ដើម្បីធ្វើការពិនិត្យរកជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត។

លោក John Eyres ប្រធានការិយាល័យសុខភាពសារធារណៈ និងអប់រំនៃទីភ្នាក់ងារ USAID មានប្រសាសន៍ថា «ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោក កំពុងមានការកើនឡើងនៃបន្ទុកនៃជំងឺមិនឆ្លង ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងនគរូបនីយកម្ម និងការផ្លាស់ប្តូររបៀបរស់នៅ ដែលជំរុញដោយការអភិវឌ្ឍសេដ្ឋកិច្ច។ ដូច្នេះ យើងសង្ឃឹមថា យុទ្ធនាការនេះ នឹងជំរុញឲ្យប្រជាជនកម្ពុជារើសយករបៀបរស់នៅ ប្រកបដោយសុខុមាលភាព របបអាហារដែលផ្តល់នូវសុខភាពល្អ និងការបង្កើនសកម្មភាពរាងកាយ»។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ការកាត់បន្ថយជំងឺមិនឆ្លង ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធនាការនេះ រួមចំណែក ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដែលមិនត្រឹមតែជាភាពប្រឈមផ្នែកសុខាភិបាលប៉ុណ្ណោះទេ តែក៏ជាភាពប្រឈមនៃការអភិវឌ្ឍប្រទេសផងដែរ»។
សូមបញ្ជាក់ថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព ដែលជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម មានគោលដៅធ្វើឲ្យប្រសើរឡើងនូវឥរិយាបថសុខភាព ក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


