ព័ត៌មានជាតិ
រដ្ឋមន្ត្រីធនធានទឹកចុះពិនិត្យស្ថានភាពទឹក និងដាក់ផែនការឱ្យជួសជុលប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគពាយព្យ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ នៅថ្ងៃទី ២៣ ខែកញ្ញា ២០២២នេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស នៅតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។

ការដឹកនាំក្រុមការងារដើម្បីចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប ដែលជំនន់ទាំង០២ប្រភេទ កើតឡើងដោយភ្លៀងធ្លាក់ខ្លាំង (Flash Flood) និងដោយបរិមាណភ្លៀងធ្លាក់ជាប់រដឹកជាច្រើនថ្ងៃ ( Over Flow )។
ម្យ៉ាងទៀតការចុះពិនិត្យស្ថានភាពទឹកនេះ ដើម្បីត្រួតពិនិត្យ និងមានវិធានការជាយុទ្ធសាស្រ្ត ដែលអាចអនុវត្តក្នុងរយះពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីបញ្ជៀសនូវការលិចលង់នានា ដែលតែងតេកើតមានឡើងជាយថាហេតុ។

ជាក់ស្តែងចាប់តាំងពីដើមរដូវវស្សារឆ្នាំនេះក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយ មានទាំងសម្ភារៈ គ្រឿងចក្រ និងកម្លាំងមន្រ្តីប្រចាំការនៅគ្រប់មុខព្រួញរាជធានី-ខេត្ត ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីក៏បានដាក់ផែនការ និងណែនាំឲ្យជួសជុលជាបន្ទាន់ផងដែរនូវប្រព័ន្ធធារាសាស្ត្រណាដែលខូតខាតដោយជំនន់បន្ទាប់ពីទឹកចាប់ផ្តើមស្រកភ្លាមៗ បើពុំនោះគឺមិនអាចធានាខ្ចប់ទុករក្សាទឹកគ្រប់គ្រាន់ ដើម្បីបម្រើដល់ការបង្កបង្កើនផល និងទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខនោះឡើយ៕



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា