ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ីរបស់យើងគួរតែពិនិត្យថា ហេតុអ្វីទៅបានជាកីឡារបស់ទ្វីបយើងនៅទន់ខ្សោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងឲ្យមានការសិក្សាទៅលើបញ្ហា ដែលទ្វីបអាស៊ីមានចំនួនប្រជាជនដ៏ច្រើន តែបែរជាកីឡាមានភាពទន់ខ្សោយជាងទ្វីបដទៃ ជាពិសេសកីឡាបាល់ទាត់តែម្ដង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ (41st OCA GENERAL ASSEMBLY) នាព្រឹកថ្ងៃទី ៤ ខែតុលានេះថា សម្ដេច បានជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហើយក្នុងជំនួបនោះសម្ដេច បានលើកឡើងនូវចំណុចមួយចំនួន។ នៅក្នុងជំនួបនោះ សម្ដេចតេជោ បានលើកឡើងថា ប្រទេសក្នុងតំបន់អាស៊ី គួរតែពិនិត្យថាតើមូលហេតុអ្វី បានជាកីឡារបស់ទ្វីបអាស៊ីនៅទន់ខ្សោយ? ជាពិសេសកីឡាបាល់ទាត់ ដោយនៅពេលមានការប្រកួត World Cup ម្ដងៗ សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ពិបាកឆ្លងផុតដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងពេលជំនួប ដែលខ្ញុំបានទទួលឯកឧត្ដមប្រធានក្រុមប្រឹក្សាអំបាញ់មិញ ខ្ញុំបានលើកឡើងទៅលើចំណុចពីរ ទីមួយអាស៊ីរបស់យើង គួរតែពិនិត្យថា ហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ ជាពិសេសបើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថា ក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត ៣,០០០លាននាក់ បូកនិងអាស៊ានប្រមាណជា ៦០០លាននាក់ទៀត និងបូកនិងបណ្ដាប្រទេសនានា គឺប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងក៏ពិបាកចូល ហើយក៏មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចចូលក្នុងវគ្គជម្រុះ World Cup ជារៀងរាល់ពេល»។

តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាព ដែលឆ្នាំនេះតំបន់អាស៊ី នោះគឺប្រទេសកាតា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup ហើយសម្ដេចសង្ឃឹមថា ប្រទេសនានាក្នុងតំបន់អាស៊ី នឹងទទួលបានលទ្ធផលល្អ នៃការប្រកួតនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ក៏ប៉ុន្តែអ្វីដែលយើងគួរសិក្សា គឺថាតើមានមូលហេតុអ្វីខ្លះ ដែលប្រជាជនចំនួនដ៏ច្រើន គឺយើងបែរជាកីឡាទន់ខ្សោយជាងទ្វីបដទៃ បើប្រៀបធៀបទ្វីបអឺរ៉ុប ទ្វីបអាមេរិកឡាទីន គឺទ្វីបរបស់យើងមានទន់ខ្សោយជាង ជាចំណុចដែលយើងគួរសិក្សាប៉ុន្តែខ្ញុំមិនដឹងថា តើប្រធានបទនៅទីនេះ មានលើកបញ្ហានេះឬទេ? ខ្ញុំធ្លាប់បាននិយាយជាមួយនិងសមាជិកកីឡាករ-កីឡាការនីរបស់កម្ពុជា មុននឹងពេលចេញទៅប្រកួត ខ្ញុំបាននិយាយថា ប្រជា ជនច្រើន មិនប្រាកដថា កីឡាខ្លាំងនោះទេ ហើយប្រជាជនតិច មិនប្រាកដថា កីឡាខ្សោយនោះដែរ ហើយនេះវាជារឿងពិត ដែលបានកើតឡើងនៅក្នុងតំបន់របស់យើង»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


