Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ជំនាញ​ កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​ឃាតក​បាញ់​សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​កាល​ពី​យប់​មិញ​

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​នគរបាលជំនាញ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​យ៉ាង​យក​ចិត្តទុក​ដាក់ ​ដើម្បីចាប់​ខ្លួន​ជនដៃ​ដល់​ករណី​បាញ់​ប្រហារ​ លោក​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កាល​ពី​យប់​មិញ​វេលា​ម៉ោង​២២និង៤៦នាទី ​នេះ​បើ​តាម​ទំព័រហ្វេសបុក​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ​ក្រសួង​មហាផ្ទៃ​។

ក្នុង​នោះ​ប្រភព​ ក៏​បាន​បញ្ជាក់ផងដែរ​ថា រូប​ភាព​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេចែក​ចាយ​ក្នុង​បណ្ដាញ​សង្គម​គឺ​មិនមែន​ជា​ជន​ដៃ​ដល់​បាញ់​មន្ត្រី​នគរបាល​នោះ​ទេ។ បុរស​ខាងលើ​គឺ​ជាម្ចាស់​ផ្ទះ​ដែល​សមត្ថកិច្ច​រក​ឃើញ​ឡាន​របស់​ក្រុម​ជនសង្ស័យ​ ហើយ​ត្រូវ​បាន​ហៅ​ទៅ​សួរ​នាំ​តែប៉ុណ្ណោះ​។

រូបភាពបុរសម្ចាស់ផ្ទះ មិនជាប់ពាក់ព័ន្ធករណីបាញ់ប្រហារទេ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​ផងដែរ​ថា កាល​ពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៤៦​នាទី ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ីណែត ជា​នា​យ​រង​ការិយាល័យព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល នៃ​ស្នងការ​នគរបាលរាជធានីភ្នំពេញ និង​ឈ្មោះ ង៉ាន់ ភី​លីន ភេ​ទ​ប្រុស អាយុ​២៩ឆ្នាំ បាន​ចេញពី​ហូប​ស៊ុបនៅ​ម្ដុំ​វត្តភ្នំ ដោយ​បើករថយន្ដ​ម៉ាក FORD RAPTER ពណ៌ស បាក់​ស្លាក​លេខ ភ្នំពេញ2BD 3738 តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ពី​កើតមក​លិច។

ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ដ​ម៉ាក​LEXUS RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​2A 4546 បាន​មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​។ ពេលនោះ​ជនរងគ្រោះ បាន​បើករថយន្ដ​មក​បាំង​ពី​មុខ​រថយន្ដ​ជន​បង្ក និង​ដក​កាំភ្លើងខ្លីម៉ាក​GLORCK 19 ភ្ជង់​បំណង​មិន​ឲ្យ​បើក​គេចខ្លួន​។ បន្ទាប់មក​ជនបង្ក​ទាំងពីរ​នាក់​ក៏​ចុះ​មក​ចរចា​ជាមួយ​ជនរងគ្រោះ ដោយ​ព្រម​យក​រថយន្ដ​របស់​ជ​ន​រងគ្រោះ​ទៅ​ជួស​ជុល​នៅ​ម្ដុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ហើយក៏​បើក​រ​ថយន្ដ​អែប​កៀន​ទាំង​អស់គ្នា​។ ពេល​ដែល​ជន​រងគ្រោះ​និង​ឈ្មោះ ង៉ាន់ ភី​លីន កំពុង​អង្គុយ​មើល​រថយន្ដ​ដែល​ខូចខាត ស្រាប់តែ​ជនបង្ក​ទាំងពីរ​នាក់​ ដក​អាវុធខ្លី​មិន​ចាំ​ម៉ាក ពណ៌​ទឹកប្រាក់ បាញ់​ជនរងគ្រោះ​ពីក្រោយ​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​ជន​ដៃដល់​ទាំងពីរ​នាក់​ឡើង​ជិះ​រថយ​ន្ដ​គេចខ្លួនបាត់៕
កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម