ផ្ទុះ​រាតត្បាត​កូវីដ​ខេត្ត​ត្រាត ជាប់​ខេត្ត​កោះកុង អាជ្ញាធរ​​ឲ្យ​ពលរដ្ឋ​ឃ្លាំ​មើលជន​ចំណូល​ថ្មី​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ទុះ​រាតត្បាត​កូវីដ​ខេត្ត​ត្រាត ជាប់​ខេត្ត​កោះកុង អាជ្ញាធរ​​ឲ្យ​ពលរដ្ឋ​ឃ្លាំ​មើលជន​ចំណូល​ថ្មី​

Published

on

រដ្ឋបាល​ខេត្ត​កោះកុង បាន​ជូន​ដំណឹង​ពី​ករណីផ្ទុះអ្នក​ឆ្លង​កូវីដ​នៅ​ខេត្ត​ត្រាត​របស់​ថៃ​ ដែលជាប់​ព្រំប្រទល់​​ខេត្ត​កោះកុង។ អាជ្ញាធរ​ណែនាំ ពលរដ្ឋ​ទូទាំង​ខេត្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្នចូលរួមទប់ស្កាត់​ និង​តាមដានអ្នក​ចំណូលថ្មី​ អាច​មាន​ការ​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​ផ្លូវគោក ឬ​ផ្លូវ​ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​លើក​ឡើង​ពី​ផល​វិបាកធ្ងន់ធ្ងរ បើ​មិន​អាចកាត់ផ្តាច់​ខ្សែ​ចម្លង​ជា​យថាហេតុ ​អាច​​ឲ្យ​មាន​កា​របិទ​សាលារៀន ឈាន​ទៅ​បិទ​ភូមិ​ស្រុក ផលិតផល​មិន​អាច​លក់​ចេញ​បាន ភ្ញៀវ​ទេសចរ​ក៏​មិន​អាច​មក​លេង ដែលអាច​ប៉ះពាល់​ចំណូល​និង​ជីវភាព​របស់​បងប្អូនប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​។

នៅ​ព្រឹកនេះ​ដែរ ក្រសួង​សុខាភិបាល​បាន​រាយការករណី​ពលករខ្មែរ​ពីរនាក់ ធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​បាន​ឆ្លង​កូវីដ ១៩។ តា​ម​ការ​បង្ហាញ​អត្តសញ្ញាណ​ពលករ​ទាំង​ពីរ​នាក់ជា​ស្រ្តី​ក្នុង​វ័យ​ជាង ៣០ ឆ្នាំ។

ប្រទេស​ថៃ បាន​រាយការ​ករណីផ្ទុះ​ឆ្លង​កូវីដ​ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្ត​សមុទ្រ​សាខន និងបាន​រាលដាល​​ទូទាំង​ប្រទេស។​ អាជ្ញាធរ​ថៃ​បាន​បញ្ជា​ឲ្យ​បិទ​ខេត្ត​​ជា​ប្រភព​គ្រឿង​សមុទ្រ​ដ៏ធំ​នេះ ដោយ​​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចេញចូល។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់ព្រំដែនថៃ​ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​​ពី​ថៃ ​ត្រូវ​ឆែក​សុខភាព​ឲ្យ​បានហ្មត់ចត់បំផុត​ ធ្វើ​តេស្តសំណាក និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​គ្រប់ ១៤ ថ្ងៃ ជា​ចាំបាច់ ដើម្បីការពារការ​ឆ្លង​រាលដាល​ក្នុង​ប្រទេស៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

អភិបាល​រាជធានី​ថ្លែង​ការ​អរគុណ អាជីវករ​លក់ដូរ​គ្រឿង​ហូបចុក ដែល​​ចូលរួម​ជាមួយ​ ដោយ​មិន​ដំឡើងថ្លៃ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​១៤​ថ្ងៃ

ព័ត៌មានជាតិ10 mins ago

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នា​ថ្ងៃទី​២៤ មេសា នៅ​ឥណ្ឌូណេស៊ី​

ព័ត៌មានជាតិ50 mins ago

រដ្ឋបាលខេត្តតាកែវសម្រេចឱ្យផ្អាក់ការលក់គ្រឿងស្រវឹង​ និងទទួលទានអាហារនៅភោជនីយដ្ឋាន

សេដ្ឋកិច្ច1 hour ago

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករខាត៤០ដុល្លារក្នុង១តោន ដើម្បីទប់ទល់ការឆ្លៀតឱកាស

ព័ត៌មានជាតិ2 hours ago

​រដ្ឋបាលខេត្ត​តាកែវ​ផ្អាក​ការ​លក់​គ្រឿងស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការ​មក​ទទួលទាន​ក្នុង​ភោជនីយដ្ឋាន​ តែ​អាច​វេចខ្ចប់​បាន​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services