ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សារាជធានី ស្នើបន្តផ្សព្វផ្សាយឲ្យទូលំទូលាយ ដើម្បីពលរដ្ឋមកចាក់វ៉ាក់សាំងការពារ កូវីដ-១៩ បានច្រើន
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន ស្នើមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បន្តផ្សព្វផ្សាយឲ្យទូលំទូលាយ ដើម្បីប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានច្រើន។ ខណៈពលរដ្ឋមួយចំនួន ហាក់លែងយកចិត្តទុកដាក់ចំពោះការចាក់វ៉ាក់សាំងនេះ។

ការស្នើបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ កាលពីព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន មានប្រសាសន៍លើកឡើងថា រយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួនហាក់លែងយកចិត្តទុកដាក់ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ដូច្នេះ លោក ស្នើមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ នៅក្នុងកម្មវិធីនានា សំដៅធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានច្រើន។

លោក កើត ឆែ ពាក់ព័ន្ធនឹងការងារនេះ ក៏បានមានប្រសាសន៍លើកឡើងដែរថា សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដោយបង្កើតឡើងនូវទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះរហូតដល់ ៤៣ ទីតាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្នើអាជ្ញាធរ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កុំបង្ខំប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងឲ្យសោះ ត្រូវធ្វើឡើងដោយការស្ម័គ្រចិត្តរបស់ពួកគាត់ មិនមានការបង្ខិតបង្ខំ។

បើតាមរបាយការណ៍ដែលបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ កាលពីព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះ បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ (គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២) ៖ អ្នកជំងឺកូវីដ-១៩ វិជ្ជមាន សរុបចំនួន ១១២.៣៤០ នាក់។ អ្នកជាសះស្បើយ ចំនួន ១១០.៨១០នាក់។ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ វិជ្ជមាន ចំនួន ១.៥០៥ នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគ្មាន។ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ សរុបចំនួន ២៥ នាក់។

ការចាក់វ៉ាក់សាំងជូនឥស្សរជន/ប្រជាពលរដ្ឋ និងកុមារ អាយុចាប់ពី ៣ ឆ្នាំឡើង (គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២) ៖ លទ្ធផលចាក់វ៉ាក់សាំងជូនកុមារពី ៣ ឆ្នាំ ដល់អាយុក្រោម ៥ ឆ្នាំ ៖ (គោលដៅ ៧២.៨៥៤ នាក់) ដូសទី ១ សរុប ៧៦.២៧៥ នាក់ = ១០៤,៧០%។ ដូសទី ២ សរុប ៥៦.៧៥៥ នាក់ = ៧៧,៩០%។ ដូសទី ៣ សរុប ៤.០១៦ នាក់ = ៥,៥១%។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុ ៥ ឆ្នាំ ៖ ដូសទី ១ សរុប ៦១,៤៩៩ នាក់ = ១២៣,៣៧%។ ដូសទី ២ សរុប ៥៤.០៨៩ នាក់ = ១០៦,៥០%។ ដូសទី ៣ សរុប ១១.៦៩១ នាក់ = ២៣,៤៥%។ ដូសទី ៤ សរុប ២.៥៩៤ នាក់ = ៥,២០%។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ។ ដូសទី ១ សរុប ២៣៦.២៤៥ នាក់ = ១០៦,៨៣%។ ដូសទី ២ សរុប ២៤៧.៧១៦ នាក់ = ១១២,០២%។ ដូសទី ៣ សរុប ១៦៥.៨៧៥ នាក់ = ៧៥,០១%។ ដូសទី ៤ សរុប ២៦.២៣៩ នាក់ = ១១,៨៧%។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ។ ដូសទី ១ សរុប ២២២.៨៤២ នាក់ = ១១៦,៣៨%។ ដូសទី ២ សរុប ២២៣.៦៤១ នាក់ = ១១៦,៧៩%។ ដូសទី ៣ សរុប ២១៩.៦០៨ នាក់ = ១១៤,៦៩%។ ដូសទី ៤ សរុប ៦៣.២៨៨ នាក់ ៣២,០៥%។ ដូសទី ៤ សរុប ៨.៦៣៨ នាក់ = ៤,៥១%។

លទ្ធផលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ ឆ្នាំឡើង ៖ ដូសទី ១ សរុប ១.៧៧៣.១៣៦ នាក់ = ១២៥,៥១%។ ដូសទី ២ សរុប ១.៧២៦.១២៣ នាក់ = ១២២,១៨%។ ដូសទី ៣ សរុប ១.៥០៧.៥៣២ នាក់ = ១០៦,៧១%។ ដូសទី ៤ សរុប ១.១៥៦.៣០៥ នាក់ = ៨១,៨៥%។ ដូសទី ៥ សរុប ១៧៧.៩៣៥ នាក់ = ១២,៥៩%៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


