ប្រជាពលរដ្ឋ​ សម្រុក​ចេញ​ដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ជួបជុំ​គ្រួសារ​ឆ្លង​ឆ្នាំ​សកល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ សម្រុក​ចេញ​ដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ជួបជុំ​គ្រួសារ​ឆ្លង​ឆ្នាំ​សកល

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ប្រជាពលរដ្ឋ​បានចេញ​ដំណើ​ចេញទៅ​ស្រុកកំណើត​យ៉ាង​ណែនណាន់តាន់តាប់​ខុស​ផ្លែ​ក​ពី​ធម្មតា​ក្នុង​សម័យកាល​ជំងឺ​កូ​វិដ​១៩​នេះ​។ យោងតាម​ប្រភពពី​លោក​វរសេនីយ៍ទោ​ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​នេះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១​ចាប់តាំងពី​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី​រហូតដល់​សង្កាត់​ព្រែក​ឯង​គឺ​ចរាចរណ៍​ណែនណាន់តាន់តាប់​ខុស​ផ្លែ​ក​ពីថ្ងៃ​ធម្មតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សារ៉ន បន្តថា តាម​ប្រភព​ពី​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​ឆ្លងកាត់​ច្បារអំពៅ​បាន​ប្រាប់​ថា ​ពួកគាត់​ចេញដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នា​យប់​ថ្ងៃទី​៣១​ខែធ្នូ​ឈានចូល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២១​។

ដោយឡែក​នៅ​ប៉ែក​ក្បាលថ្នល់​វិញ​គឺ​ចរាចរណ៍​កកស្ទះ ​បើ​ទោះជា​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​សម្រួល​ចរាចរណ៍​យ៉ាងណា​ក៏​នៅតែ​កកស្ទះ​។

ទាក់ទិន​ការ​កកស្ទះ​ចរាចរណ៍​ខាងលើ​នេះ​ លោក​ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​៣១​ខែធ្នូ​នេះ​គឺ​នៅតាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ពិត​ជាមាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញទៅ​ស្រុកកំណើត​យ៉ាងច្រើន​កុះករ​ប្រាកដ​មែន​ខុស​ប្លែក​រាល់ថ្ងៃ​ចរាចរណ៍​មិនសូវ​មមាញឹក​។

ទោះជា​យ៉ាងណា​ក៏​សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ជួយ​សម្រួល​ចរាចរណ៍​ដើម្បី​កុំ​ឲ្យ​អ្នកដំណើរ​មានការ​ត្អូញត្អែរ​។​ ប៉ុន្តែ​សំណូមពរ​ដ៏​ទទូច​របស់​លោក​ឡុង ង៉ែត គឺ​សុំ​ឲ្យ​បងប្អូន​អ្នកដំណើរ​កុំ​បើកបរ​លឿន​ហួសការ​កំណត់​ព្រោះ​ងាយ​និង​គ្រោះថ្នាក់​ខ​ណៈ​ដែល​នាំគ្នា​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

នៅខ្មែរយើង​នេះ លោកយាយព្រះជន្ម ១០១ឆ្នាំ នៅ​សុខភាពល្អ បាន​មក​ចាក់វ៉ាក់សាំង​ដូស​ទី​មួយ​

កូវីដ-១៩៨ នាទី មុន

ដឹកសពតម្កល់ដល់វត្តបម្រុងធ្វើបុណ្យ បែរជាត្រូវគ្រូពេទ្យ​ដឹក​យកទៅបូជាព្រោះវិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ១២ នាទី មុន

ជំរុញឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​បង្កើន​ការចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ទោះដាក់វិធានការទប់ស្កាត់កូវីដ តែទីក្រុង ហូជីមិញ អនុញ្ញាតឲ្យតាក់ស៊ី ដឹកអ្នកជំងឺទៅមន្ទីរពេទ្យបាន

ព័ត៌មានជាតិ១៨ នាទី មុន

មហាសេដ្ឋីវ័យក្មេង ឡេង ណា​វ៉ា​ត្រា បោះទុន​វិនិយោគ ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services