ព័ត៌មានជាតិ
ក្រុងខេមរភូមិន្ទ កំពុងតុបតែងលម្អតាមដងវិថីសំខាន់ៗ ត្រៀមទទួលអ្នកទេសចរថ្ងៃបុណ្យឆ្លងឆ្នាំ
អាជ្ញាធរក្រុងខេរមភូមិន្ទ កំពុងចាប់ដៃជាមួយក្រុមហ៊ុនឯកជន យ៉ាងជិតស្និត លើកិច្ចការតុបតែងសោភ័ណ្ឌភាព តាមដងវិថីសំខាន់ៗ ឲ្យកាន់តែទាក់ទាញ សម្រាប់ទទូលភ្ញៀវទេសចរ ទៅលេងកម្សាន្តនាថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខ។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមភូមិន្ទ បានឲ្យដឹងរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា ៣ថ្ងៃមកនេះ រូបលោក និងបុគ្គលិកផ្នែកអគ្គិសនីក្រុមហ៊ុន LYP Group មមារញឹករៀបចំជួសជុលតុបតែង បំពាក់អំពូលលម្អបន្ថែម តាមបង្គោលភ្លើង ឬស្ពាន ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ថ្មីសកលឆ្នាំ ២០២២។
លោកអភិបាលក្រុងខេមរភូមិន្ទ បានបន្ថែមថា គោលដៅដែលត្រូវលើកកម្ពស់សោភ័ណ្ឌភាព ពេលរាត្រី គឺដងវិថីបន្ទាយកងរាជអាវុធហត្ថខេត្ត រហូតដល់មុខផ្សារដងទង់ ព្រមទាំងផ្លូវស្ពានសំខាន់ៗ មួយចំនួន។ ដោយឡែកវិថី ចាប់ពីមុខអគាររដ្ឋបាលខេត្ត ទៅកែងផ្លូវបត់ ទៅរមណីយដ្ឋានធម្មជាតិ ព្រៃកោងកាងពាមក្រសោប បានរៀបចំកន្លងទៅហើយដែរ។
ចំពោះការត្រៀមខ្លួន ទទួលភ្ញៀវទេសចរទៅលេងកម្សាន្ត នាថ្ងៃបុណ្យឆ្លងឆ្នាំសកលនេះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៧ ខែធ្នូនេះ បានចេញលិខិតជូនដំណឹង ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពនានា ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យបោសសំអាតសំរាមគ្រប់ប្រភេទ កាត់ស្មៅ ក៏ដូចជាតុបតែងភ្លើងពណ៌ ដើម្បីអបអរសាទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ដែលចូលមកដល់ ៤ថ្ងៃទៀតនេះ។
លោកស្រីអភិបាលខេត្ត បានស្នើឲ្យមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្នុងបង្ការ នូវគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ដូចជា៖ ភ្លើងទៀត ធូប ភ្លើងចង្រ្កានផ្ទះ ការតបណ្តាញអគ្គិសនី និងគ្រឿងផ្ទុះឆេះផ្សេងៗ ដែលនាំឲ្យកើតជាអគ្គិភ័យឡើង។ ទន្ទឹមនឹងរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកប្រទេស ឬប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភៈក៏ដោយ ក៏ទាមទារឲ្យអ្នកទេសចរ ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បន្តចូលរួមអនុវត្តការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សិរី វឌ្ឍនៈ






-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


