ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានផ្ទុះ អូមីក្រុង ខ្លាំងក្លាក្រោយការប្រារព្ធពិធីឆ្លងឆ្នាំ
នាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រនិយាយថា ប្រទេសថៃអាចជួបប្រទះនូវការកើនឡើង នៃករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង បន្ទាប់ពីការប្រារព្ធពិធីឆ្លងឆ្នាំ។
ប្រធាននាយកដ្ឋាន លោក Somsak Akksilp បាននិយាយថា សាធារណជនត្រូវតែបន្តអនុវត្តតាមវិធានការបង្ការជំងឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលខ្លាំងក្លា។ លោកបន្ថែមថា រោគសញ្ញាស្រាលអាចព្យាបាលបាន ខណៈអ្នកជំងឺត្រូវធ្វើចត្តាឡីស័កនៅផ្ទះ។
ថ្វីបើវីរុសបំប្លែងខ្លួននេះ អាចឆ្លងទៅមនុស្សដែលចាក់ថ្នាំវ៉ាក់សាំងរួចហើយក៏ដោយ ប៉ុន្តែវ៉ាក់សាំងនឹងនៅតែអាចការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។ លើសពីនេះ ការព្យាបាលថ្មីដូចជាថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck និង Paxlovid របស់ Pfizer ក៏បានបង្ហាញថាមានប្រសិទ្ធភាពផងដែរ។
លោក Somsak បញ្ជាក់ថា បច្ចុប្បន្ន គ្មានអ្នកជំងឺ អូមីក្រុង ណាម្នាក់ តម្រូវឲ្យទទួលការព្យាបាលនៅក្នុងបន្ទប់ ICU ទេ ហើយរហូតមកដល់ពេលនេះ មានអ្នកស្លាប់តែម្នាក់គត់នៅចក្រភពអង់គ្លេស។
ស្របពេលដែល ករណីនៃវីរុសបំប្លែងខ្លួន Delta មានការធ្លាក់ចុះនៅក្នុងប្រទេសថៃ មន្ត្រីសុខាភិបាលអាចប្រើការធ្វើតេស្ត PCR ដើម្បីបញ្ជាក់ថា តើអ្នកជំងឺឆ្លងមេរោគប្រភេទណា។ ប្រទេសថៃ ត្រូវតែពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីផ្តល់ការការពារអតិបរមាដល់ប្រជាជន។
យោងតាមរបាយការណ៍របស់ បាងកក ប៉ុស្តិ៍ បានបញ្ជាក់ថា ឥឡូវនេះ ប្រទេសថៃរកឃើញ អូមីក្រុង ចំនួន១១ករណី ដែលសុទ្ធតែជាករណីនាំចូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ រកឃើញអ្នកឆ្លង Omicron ថែមទៀតហើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស