ព័ត៌មានជាតិ
ក្រសួងធនធានទឹកដាក់ម៉ាសុីនបូមទឹកចេញពីតំបន់រងការលិចលង់នៅសង្កាត់ព្រែកប្រា
ខណៈដែលទឹកភ្លៀងបង្កឲ្យរងការលិចលង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អស់រយះពេល១១ថ្ងៃមកហើយនោះ ក្រសួងធនធានទឹកបានសម្រេចដាក់ម៉ាសុីនបូមទឹកដើម្បីជួយរំដោះទឹកចេញ។

តាមសេចក្តីរាយការណ៍ពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ សាលាខណ្ឌច្បារអំពៅ បានឲ្យកម្ពុជាថ្មី ដឹងថា មកដល់ថ្ងៃទី១៣ ខែតុលានេះ គឺរយះពេល៣ថ្ងៃហើយដែលក្រសួងធនធានទឹកបានដាក់ម៉ាសុីនបូមទឹកខ្នាតធំយកមកដាក់បូមទឹកចេញពីតំបន់លិចលង់ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាតំបន់លិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ។

លោកប្រធានការិយាល័យបានបញ្ជាក់ថា មូលហេតុដែលជំនន់ទឹកភ្លៀងរងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១នេះ គឺដោយសារទឹកបឹងហូចូលភូមិប្រជាពលរដ្ឋ ខុសប្លែករាល់ឆ្នាំទឹកហូចេញពីភូមិចូលទៅបឹង។
លោក គុយ គឹមហ៊ាង បានបន្តថា បន្ទាប់ពីទឹកបានស្រក គឺលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅលោកនឹងបង្កើតក្រុមការងារចុះសិក្សារកមើលស្ថានភាពដីដែលត្រូវជីកដាក់លូបង្ហូរទឹកចូលទៅលូធំដើម្បីចៀសវាងការលិចលង់នៅឆ្នាំក្រោយៗទៀត។ ប្រជាពលរដ្ឋដែលរស់នៅភូមិអូរអណ្តូង១បានលើកសំណូមពរដល់លោកអភិបាលខណ្ឌច្បារអំពៅ សុំជួយរកវិធីដោះស្រាយជួយដល់ប្រជាពលរដ្ឋកុំឲ្យលិចលង់ផ្ទះសម្បែងនិងដីចំការដូចឆ្នាំនេះទៀត៕
អត្ថបទ៖ នរា





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?