Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​កងទ័ពជើងគោក ឧបត្ថម្ភ​ទូក និង​ម៉ាស៊ីន​ទូក​២៣​គ្រឿង ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង និង​កងពលតូច​អន្តរាគមន៍​លេខ​១២៨

បានផុស

នៅ

ស្ទឹងត្រែង ៖ ទូក និង​ម៉ាស៊ីន​ទូក​ចំនួន ២៣​គ្រឿង​ជា​អំណោយ​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ត្រូវបាន​ក្រុមការងារ នាំយកទៅ​ប្រគល់​ជូន តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​ស្ទឹងត្រែង និង​កងពលតូច​ថ្មើរជើង​លេខ​១២៨ យោធភូមិភាគ​ទី​១ កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ សម្រាប់​សកម្មភាព​ក្នុង​បេសកកម្ម​ផ្សេងៗ ជាពិសេស​ក្នុង​សកម្មភាព​មនុស្សធម៌​បម្រើប្រជាជន​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ក្រុមការងារ​ជំនួយការ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​នឹករ​ឮ​ក​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ​កងទ័ពជើងគោក ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ​។​

ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង និង ឧ​ត្ត​ម សេនីយ៍​ទោ មៀ​ច សាមុត មេបញ្ជាការ​កងពល ១២៨ បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក ដែលជា​និច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់​សុខទុក្ខ​ការរស់នៅ​របស់​កងទ័ព និង​ប្រជាជន​។

ជាក់ស្តែង​មេបញ្ជាការ​បានផ្តល់​ទូក និង​ម៉ាស៊ីន​ទូក​ចំនួន​២៣​គ្រឿង​បន្ថែម​នា​ពេល​នេះ ពិតជា​ជំនួយ​ចាំបាច់​មិន​អាច​ខ្វះ​បាន សម្រាប់​ដំណើរការ​សកម្មភាព​ម​នុស្ស​ធម៌ លឿន រហ័ស ឆ្លើយតបបាន​ទាន់ពេលវេលា ទៅនឹង​សេចក្តីត្រូវការ​ជា​ចាំបាច់​បំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រៀបចំ​ចាក់​ប្លង់​សេ​ឧបដ្ឋានសាលា​នៅ​វត្ត​រស្មី​សាមគ្គី​រតនា​រាម​(​ហៅ​វត្ត​ភូមិ​ថ្មី​)​មាន​ទំហំ​៣២​ម៉ែត្រការ៉េ​គុណ​៤៩​ម៉ែត្រការ៉េ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសចំពោះសកម្មភាពចលនាយុវជនខុសច្បាប់យកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ 

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់ នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅអនុវិទ្យាល័យពងទឹកស្រុកដំណាក់ចង្អើរ

សន្តិសុខសង្គម១៣ ម៉ោង មុន

កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” បង្កប់អត្ថន័យជ្រាលជ្រៅពីសក្តានុពលបំរើសេដ្ឋកិច្ចថ្មី ច្រៀងដោយឧកញ៉ា សំ សុខនឿន

សន្តិសុខសង្គម១៣ ម៉ោង មុន

កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន

ព័ត៌មានជាតិ២២ ម៉ោង មុន

គ្រួសារប្តីប្រពន្ធ​វ័យ​ចំណាស់​ បន្ត​មុខរបរ​ធ្វើសំបក​ណែម ៥ ជំនាន់​ រកចំណូលចិញ្ចឹមជីវិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន៖ រុស្ស៊ី មាននុយក្លេអ៊ែរ ខ្លាំងជាងគ្រាប់បែកអាមេរិក ទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ៤ដង

វប្បធម៌ ជំនឿ២១ ម៉ោង មុន

ពាក់កណ្ដាលឆ្នាំ ២០២៤ ឆ្នាំទាំង ៥ នឹងដល់គូព្រេងរបស់ពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម