នយោបាយ
លោក មាជ សុវណ្ណរ៉ា ក្លាយជាប្រធានគណបក្សជំនាន់ថ្មី
អង្គសមាជជាលើកដំបូងបង្អស់របស់គណបក្សជំនាន់ថ្មី បានសម្រេច ផ្ដល់សេចក្ដីទុកចិត្តឱ្យលោក មាជ សុវណ្ណរ៉ា កាន់តំណែងជាប្រធានគណបក្ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សជំនាន់ថ្មី ដែលចេញកាលពីថ្ងៃទី០៤ ខែមិថុនា។

ក្រៅពីនេះ អង្គសមាជដែលរៀបចំឡើងនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានសម្រេចផ្ដល់សេចក្ដីទុកចិត្ត ដល់លោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឬទ្ធិ ជាអនុប្រធានគណបក្ស។
អង្គសមាជ ក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគាំទ្រ សមាសភាពគណៈកម្មាធិការនាយកគណបក្សចំនួន៥៣នាក់ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគាំទ្រសមាសភាពគណកម្មាធិការអចិន្ត្រៃយ៍គណបក្សចំនួន១៥រូប។

គួរឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យបង្កើតគណបក្សខ្មែរជំនាន់ថ្មី។ គណបក្សនេះមានទីស្នាក់ការកណ្ដាលនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


