ជីវិតកម្សាន្ដ
ប្ដីប្រពន្ធ Hyun Bin-Son Ye Jin លក់ផ្ទះប្រណីតក្នុងតម្លៃ ៥.១លានដុល្លារ
Penthouse ជាផ្ទះដ៏ប្រណិតដែលមានទីតាំងនៅសង្កាត់ Achiul នៃ Guri ខេត្ត Gyeonggi ត្រូវបានគូស្វាមីតារាសម្ដែងកូរ៉េ ទិញនៅឆ្នាំ ២០២០ ក្នុងតំលៃ ៤.៨ លានវ៉ុន (៣.៥ លានដុល្លារ ) ហើយដាក់លក់វិញក្នុងតម្លៃ ៥.១លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Allkpop នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។
ទន្ទឹមនោះផងដែរ វាត្រូវបានគេជឿថា ផ្ទះដ៏ប្រណិតមួយនេះគឺជាទីតាំងដែល Hyun Bin និង Son Ye Jin ក្រេបទឹកឃ្មុំនិងសំងំរស់នៅទីនេះ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ។ វាមានបន្ទប់គេង ៤ និងបន្ទប់ទឹក ៤សួនច្បារលើដំបូល ហើយមានទំហំ ៣៣០ម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ ៤ឆ្នាំបន្ទាប់ពីការទិញរបស់ខ្លួន Hyun Bin បានដាក់ Penthouse សម្រាប់លក់ក្នុងតម្លៃ ៧លានវ៉ុន (៥.១ លានដុល្លារ)។ ប្រសិនបើផ្ទះមួយនេះលក់ក្នុងតម្លៃដែលបានស្នើសុំនោះ Hyun Bin នឹងរកចំណេញដល់ទៅ ២.២ ពាន់លានវ៉ុនឯណោះ។
យ៉ាងណាមិញ តារាសម្ដែង Hyun Bin និង Son Ye Jin បានរៀបការនៅខែមីនា ឆ្នាំ ២០២២បន្ទាប់ពីពួកគេជួបគ្នាក្នុងរឿង “Crash Landing on you” ។ គូស្នេហ៍ទាំងពីរបានស្វាគមន៍កូនដំបូង ដែលជាកូនប្រុសនៅក្នុងខែវិច្ឆិកា ឆ្នាំដដែលផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េណាខ្លះ ជាប់ចំណាត់ថ្នាក់ជាម៉ូដែលផ្សាយពាណិជ្ជកម្មស៊ីថ្លៃជាងគេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


