ជីវិតកម្សាន្ដ
ករុណា ពេជ្រ មិននឹកស្មានរឿងធ្លាប់ឈឺចាប់ ៧ ឆ្នាំមុន បែរធ្លាក់មកលើខ្លួនម្តងទៀត
តារាចម្រៀងជើងចាស់លោក ករុណា ពេជ្រ បានទម្លាយយ៉ាងភ្ញាក់ផ្អើលថា កាលពី ៧ឆ្នាំមុន លោកធ្លាប់ជួបរឿងឈឺចាប់ម្តងរួចមកហើយដោយសារតែប្រយោគពាក្យមួយប្រយោគថា “ដោះលែងខ្ញុំទៅ”។ ប៉ុន្តែមិនស្មានថា ពេលនេះត្រូវជួបរឿងឈឺចាប់បែបនេះម្តងទៀត។

តារាចម្រៀងលោក ករុណា ពេជ្រ បានរៀបរាប់ឲ្យដឹងថា “ដោះលែងខ្ញុំទៅ” ជាពាក្យមួយឃ្លាដែលលោកឈឺចាប់បំផុតហើយជាពាក្យដែលឪពុកលោកនិយាយចុងក្រោយមុនគាត់ប្រាស់ខ្លួនគេងទៅក៏ស្រាប់ដាច់សរសៃរឈាមខួរក្បាល ត្រូវវះកាត់ភ្លាមៗ ហើយក៏ក្លាយទៅជាមនុស្សរុក្ខជាតិរហូតដល់ថ្ងៃ គាត់លាចាកលោកតែម្តង ប៉ុន្តែមិននឹកស្មានថារយ:ពេល ៧ឆ្នាំក្រោយ បែរជាពាក្យមួយឃ្លានេះត្រូវបានធ្លាក់មកលើលោកម្តងទៀតដោយមិនដឹងខ្លួន។
លោក ករុណា ពេជ្រ បាននិយាយទៀតថា «ប្រហែលគ្រប់យ៉ាងខ្ញុំមិនល្អស្មារលាស្បថការដើរជាមួយខ្ញុំ ខ្ញុំមិនដែលបានឃុំឃាំង ឬបិទសិទ្ធអ្នកណាម្នាក់ទេ ខ្លួនមួយម្នាក់ឯងគិតតែប្រឹងរកស៊ីខ្លះ ធ្វើការខ្លះ ដើរលេងខ្លះ ក៏ចង់ឱ្យខ្លួនឯងមានស្នាមញញឹមប៉ុណ្ណោះ ព្រោះជីវិតមួយនេះមិនសូវមានភាពកក់ក្តៅច្រើនទេមិនគួរណាចុងក្រោយស្ទើរតែរកស្នាមញញឹមសម្រាប់ខ្លួនឯងមិនបាន»។

ជាមួយគ្នានេះលោក អេឡិច ច័ន្ទត្រា ដែលជាមិត្តភក្តិបានលើកឡើងថា «ឈប់គិតបែបនឹងមិត្ត មានគេពិបកជាងយើងច្រើនទៀតត្រូវផ្ដល់កំលាំងចិត្តឱ្យខ្លួនឯងឱ្យបានច្រើន ស្រលាញ់ខ្លួនឯងឱ្យបានច្រើនណាសំណាងល្អ។ ខ្លះទៀតថា គេមានកូនមានប្តី មិនដែលសេតសោះតែអ្នកខ្លួនមួយសេតរហូតទេសចរណ៍រហូត ស៊ូៗបងជាតិនេះដឹងតែមិនរស់ទេ»៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


