ព័ត៌មានអន្ដរជាតិ
ពេញវ័យ១៨ឆ្នាំ កូនប្រុសលោក Trump ក្លាយជាចំណាប់អារម្មណ៍ពិភពលោក ដោយសារកម្ពស់ ២ ម៉ែត្រ
Barron Trump កូនប្រុសពៅរបស់លោកអតីតប្រធាធិបតីអាមេរិក Donald Trump នាពេលនេះបានចម្រើនវ័យពេញកំលោះ នៅអាយុ១៨ ឆ្នាំ ខណៈដែលក្មេងជំទង់រូបនេះបានជះភាពសង្ហាទាក់ចិត្តដល់មហាជនទូទាំងពិភលោកដោយសារតែកម្ពស់និងមុខមាត់ដូចរាជបុត្រា។

កាលពីថ្ងៃទី ០៤ ខែមិថុនា អតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិកលោកស្រី Melania Trump និងកូនប្រុសរបស់គាត់គឺ Barron Trump ត្រូវបានអ្នកប្រមាញ់ព័ត៌មានថតចំពេលពួកគេដើរចេញពីអគារ Trump Tower នៃទីក្រុងញូវយ៉ក។ នៅក្នុងការបង្ហាញខ្លួនចុងក្រោយនេះ កូនប្រុសលោក Donald Trump បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏អស្ចារ្យ ក្នុងពេលដែលគេកម្រនឹងបង្ហាញខ្លួនជាសាធារណៈឲ្យមហាជនបានឃើញណាស់។
តាមពិតទៅ Barron Trump ជាក្មេងប្រុសដែលត្រូវបានគេមើលដោយពិភពលោក នៅពេលដែលលោក Trump បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកមកម៉្លេះ។ នៅអាយុ១៨ ឆ្នាំ Barron បច្ចុប្បន្នមានកម្ពស់ជិត ២ ម៉ែត្រ និងសង្ហាខ្លាំងប្លែកខុសកាលរូបគេនៅក្មេង។ ចំណែកឯ ស្ទីលស្លៀកពាក់របស់អតីតចៅហ្វាយនាយវ័យក្មេងរបស់សេតវិមាន រូបនេះ ក៏ត្រូវបានគេសរសើរថាតែងតែសង្ហានិងទាក់ទាញភ្នែកក្រុមអ្នកប្រមាញ់រូបភាពជានិច្ច។
ជាមួយគ្នានេះដែរ តាមរយៈរូបភាពដែលគេប្រមាញ់បានបង្ហាញឲ្យឃើញអតីតតារាបង្ហាញម៉ូដ Melania Trump បានស្លៀកឈុតពណ៌ត្នោតខ្ចីដ៏ប្រណិត និងកាន់កាបូបក្នុងដៃអមដោយកូនប្រុសដើរពីក្រោយ។ បន្ទាប់មកម្តាយ និងកូនប្រុសបានចាកចេញយ៉ាងលឿននៅក្នុងរថយន្ត SUV ការពារគ្រាប់កាំភ្លើងរបស់ Secret Service ។ តាមប្រភពជិតដិតបានបញ្ចាក់ថា អ្នកទាំងពីរបានចាកចេញពីអគារ Trump Tower ដើម្បីទៅ Bedminster រដ្ឋ New Jersey ហើយអាចរស់នៅទីនេះក្នុងពេលដ៏ខ្លីខាងមុខនេះ។

Barron Trump ត្រូវគេដឹងថា បានបញ្ចប់ការសិក្សាពីសាលា Oxbridge Academy នៅ West Palm រដ្ឋ Florida កាលពីថ្ងៃទី ១៧ ខែឧសភាកន្លងទៅនេះ។ អតីតប្រធានាធិបតី Donald Trump និងភរិយា បានចូលរួមអបអរសាទរកូនប្រុសរបស់ពួកគេក្នុងការបញ្ចប់ការសិក្សា។ បច្ចុប្បន្ននេះ មិនទាន់មានព័ត៌មានថា សាកលវិទ្យាល័យមួយណាដែលក្មេងជំទង់វ័យ១៨ឆ្នាំ នឹងចូលរៀនបន្ទាប់ ឬមានគម្រោងអ្វីនៅពេលអនាគតនោះទេ។
ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថា អតីតកូនប្រុសទីមួយរបស់អាមេរិកនៅតែរស់នៅក្នុងសេតវិមានជាមួយឪពុកម្តាយ ហើយរូបគេទៀតសោតនៅតែទទួលបានការចាប់អារម្មណ៍ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយ និងមតិសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ មិនដូចបងប្អូនបង្កើតរបស់ផ្សេងទៀតទេ Barron Trump មានរបៀបរក្សារការរស់នៅបែបឯកជន ហើយត្រូវបានការពារដោយភាពឯកជនដាច់ខាតរបស់គ្រួសារជានិច្ចកាល។
ថ្មីៗនេះអតីតប្រធានាធិបតី Donald Trump បាននិយាយថាកូនប្រុសអាយុ ១៨ ឆ្នាំរបស់គាត់ត្រូវបាន ស្វែងរកយ៉ាងខ្លាំងដោយសាកលវិទ្យាល័យ។ នៅក្នុងបទសម្ភាសន៍មួយដែលផ្សាយជាមួយ Fox News លោក Trump បានចែករំលែកដោយមោទនភាពថា “តាមវិធីខ្លះ កូនប្រុសរបស់ខ្ញុំពិតជាអស្ចារ្យណាស់! ក្មេងប្រុសនេះមានកម្ពស់ខ្ពស់ សង្ហា និងជាសិស្សល្អណាស់។ Barron បានដាក់ពាក្យទៅសាកលវិទ្យាល័យ ហើយត្រូវបានទទួលយកជារឿយៗ”។
កាលពីកន្លងទៅ មហាសេដ្ឋីជំនួញជនជាតិអាមេរិក-អ៊ីរ៉ង់ លោក Patrick Bet-David ដែលជាអ្នកស្គាល់គ្នាក្នុងគ្រួសារអតីតប្រធាធិបតីអាមេរិក ក៏បានសរសើរកូនប្រុសពៅ Trump ថាជាមនុស្សម៉ឺងម់ាត់ កំប្លែង និងមានអាកប្បកិរិយាល្អ ហើយថែមទាំងមានអត្តចរិតសុភាពរាបសា ចេះដាក់ខ្លួននឹងមនុស្សចាស់ជាងខ្លួន៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីឥណ្ឌា Ambani ធ្លាក់តំណែងជាអ្នកមានបំផុតនៅអាស៊ី ក្រោយ Adani វ៉ាដាច់ភឹង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


