Connect with us

ព័ត៌មានអន្ដរជាតិ

UN ៖មួយភាគបួននៃកុមារអាយុក្រោម ៥ឆ្នាំរបស់ពិភពលោក កង្វះស្បៀងអាហារធ្ងន់ធ្ងរ

បានផុស

នៅ

យោងតាមអង្គការសហប្រជាជាតិ, មួយភាគបួននៃកុមារអាយុក្រោម ៥ឆ្នាំរបស់ពិភពលោក ត្រូវប្រឈមនឹងកង្វះស្បៀងអាហារធ្ងន់ធ្ងរ ជាពិសេសនៅទ្វីបអាហ្វ្រិកតែម្តង ស្របពេលអាកាសធាតុជុំវិញពិភពលោកមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ ​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP កាលពីថ្ងៃទី ០៧ ខែ មិថុនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនប្រជាជននៅទ្វីបអាហ្រ្វិកជាង ១.៣ពាន់លាននាក់ គឺជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែជម្លោះ វិបត្តិអាកាសធាតុ និងការកើនឡើងតម្លៃអាហារ។ ទ្វីបនេះមានចំនួនមួយភាគបីនៃបន្ទុកពិភពលោក និង ១៣ ក្នុងចំណោមប្រទេសទាំង ២០ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

នៅតំបន់ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា មានកុមារយ៉ាងតិច ៨៥០ នាក់បានស្លាប់កាលពីឆ្នាំមុន ចំណែក នៅភាគខាងជើងប្រទេសវិញ, ជម្លោះ និងបម្រែបម្រួលអាកាសធាតុ ដែលរួមចំណែកជាយូរមកហើយក្នុងបញ្ហានេះ មានអាយុក្រោម ៥ ឆ្នាំ ឬ ២៧ភាគរយ រស់នៅក្នុងភាពខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ។​ ដោយឡែកនៅក្នុងប្រទេសស៊ូដង់ដែលរងគ្រោះដោយជម្លោះ កុមារក៏កំពុងស្លាប់ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំនួនដ៏ច្រើនផងដែរ។

យោងតាមលោកAlfred Ejem ទីប្រឹក្សាសន្តិសុខស្បៀងបានឲ្យដឹងថា នៅតំបន់ Sahel ដែលជាតំបន់វាលខ្សាច់សាហារ៉ា មានការកើនឡើងនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរឈានដល់កម្រិតសង្គ្រោះបន្ទាន់។ ដោយសារការផ្លាស់ទីលំនៅ និងការប្រែប្រួលអាកាសធាតុ ប្រជាជនបានបរិភោគស្លឹកឈើ និងកណ្តូបដើម្បីរស់ ខណៈកុមារដែលខ្វះអាហារូបត្ថម្ភជាច្រើនក្នុងតំបន់មិនដែលទៅមន្ទីរពេទ្យទេ ដោយសារពួកគេរស់នៅតំបន់ដាច់ស្រយាល ឬគ្រួសាររបស់ពួកគេមិនមានលទ្ធភាពបញ្ចូនពួកគេទៅកាន់សេវាថែទាំសុខភាព។

ទោះបីជាយ៉ាងណាភាគរយនៃកុមារដែលរស់នៅក្នុងការកង្វះអាហារធ្ងន់ធ្ងរនៅអាហ្រ្វិកខាងលិច និងកណ្តាលបានធ្លាក់ចុះពី ៤២ភាគរយមក៣២ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយកត់សម្គាល់ពីការរីកចម្រើនរួមទាំងដំណាំចម្រុះ និងការលើកទឹកចិត្តផ្អែកលើការអនុវត្តរបស់បុគ្គលិកសុខាភិបាល។

លើសពីនេះអង្គការ UNICEF ក៏កំពុងបណ្តុះបណ្តាលស្ត្រីរាប់ពាន់នាក់អំពីរបៀបបង្កើនការទទួលទានសារធាតុចិញ្ចឹមរបស់គ្រួសារពួកគេជាមួយដំឡូងមី ដំឡូងជ្វា ពោត មី និងបន្លែដែលដាំដុះនៅផ្ទះ និងរបៀបចិញ្ចឹមសត្វជាដើម។

គួរបញ្ជាក់ថារបាយការណ៍ថ្មីនេះ ក៏បានបង្ហាញដែរថាប្រទេសដែលនៅទ្វីបអាហ្វ្រិកប្រហែលម្នាក់ក្នុងចំនោមកុមារ ៤ នាក់ត្រូវបានរងផលប៉ះពាល់ដោយភាពកង្វះអាហារធ្ងន់ធ្ងរ បើទោះបីជាវាជាប្រទេសដែលមានការអភិវឌ្ឍខ្លាំងបំផុតរបស់ទ្វីបក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៤ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម