ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក
នៅទី០៤ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ ក្រុមហ៊ុន MIRARTH Green Tech របស់ជប៉ុន នឹងបើកសម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ទនៈ ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រុមហ៊ុនជប៉ុនមួយនេះ បានក្លាយជារោងចក្រកែច្នៃដំណាំស្វាយចន្ទីដែលធំជាងគេនៅខេត្តកំពង់ធំ។

ពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Kentaro Taniguchi អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពលមួយសម្រាប់កម្ពុជាធ្វើការដាំដុះ ការកែច្នៃ និងការនាំចេញ។ ក្រសួងកសិកម្ម បានរម្លឹកថា កន្លងមក លទ្ធភាពកែច្នៃស្វាយចន្ទីនៅក្នុងស្រុកនៅមានកម្រិត ហើយការនាំចេញដោយមិនមានការកែច្នៃ បានធ្វើឱ្យបាត់បង់តម្លៃបន្ថែមច្រើន ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ គោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មស្វាយចន្ទី កែច្នៃ និងជំរុញការនាំចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទី ដល់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និយាយដោយឡែក និងវិស័យកសិកម្មកម្ពុជា និយាយជារួម ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើនេះ។ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ពោល គឺការដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងកម្មវិធីដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស។
តាមរយៈកម្មវីធីគោលនយោបាយអាទិភាពទាំង២នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មទាំងមូល ក៏ដូចជាក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទីផងដែរ។ ក្នុងន័យនេះ ក្រសួងកសិកម្ម បានលើកទឹកចិត្តដល់ធុរជន វិនិយោគិន អ្នកកែច្នៃ ទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ រួមគ្នាលើកកម្ពស់ខ្សែច្រវាក់តម្លៃស្វាយចន្ទី ដោយយកកម្ពុជា ជាគោលដៅសម្រាប់ការកែច្នៃ និងការនាំចេញ៕



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


