សន្តិសុខសង្គម
កុមារីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកចម្លងពេលចេញរៀន
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងសិស្សសាលាមួយក្រុម ត្រង់ចំណុចភូមិត្នោតជួរ និងភូមិឈូក ឃុំឈូក ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃីម សុខឃៀង អភិបាលស្រុកប្រាសាទសំបូរ បញ្ជាក់ឲ្យដឹងថា ករណីលិចទូកនេះ នៅម៉ោងជាង១០និង៤០ នាទីព្រឹក ក្នុងអំឡុងពេលដែលសិស្សសាលាចេញពីរៀន ត្រឡប់ទៅផ្ទះវិញ។ លោកបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះភ្លាម គណៈបញ្ជាការឯកភាពស្រុក បានចាត់កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ឃួន វុទ្ធី អធិការនគរបាលស្រុក ចុះទៅដល់ទីតាំងកើតហេតុ។
លោកអធិការនគរបាលស្រុកប្រាទសំបូរ បញ្ជាក់ផងដែរ ករណីលិចទូកចម្លងនេះ កើតឡើងនៅកំពង់ចម្លងចន្លោះភូមិត្នោតជួរ និងភូមិឈូក ក្នុងអំឡុងពេលដែលសិស្សានុសិស្សចេញពីរៀន នៅអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈួកគ្រោះ ឃុំឈូក ស្រុកប្រាសាទសំបូរ។ លោកបន្ថែមថា យុវជន និងយុវតី ដែលជិះនៅលើទូកមានចំនួនសរុប១៥នាក់ ស្រី១០នាក់ រៀនថ្នាក់ផ្សេងគ្នា មានថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ផងដែរ។

ក្នុងអំឡុងពេលការណូតនេះ ចេញដំណើរពីត្រើយខាងលិច ទៅត្រើយខាងកើត នៅពេលជិតដល់ច្រាំងចម្ងាយប្រហែល១០ម៉ែត្រ ការណូតពន្លត់ម៉ាស៊ីន ហើយរួមជាមួយអ្នកជិះនៅមិនស្ងៀម ក៏បណ្តាលឲ្យទូកលិចផ្នែកខាងមុខ នៅពេលនោះចាប់ផ្តើមភ័យស្លន់ស្លោរ លោតចូលទៅក្នុងទឹកតែម្តង។ លោកបញ្ជាក់ថា ក្នុងចំណោមអ្នកជិះទាំង១៥នាក់ មានអ្នកមិនចេះហែលទឹកចំនួនពីរនាក់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងអ្នករួមដំណើរជួយសង្គ្រោះបានម្នាក់ ឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧។ រីឯកុមារី ឈ្មោះ អ៊ីន សុភ័ក្រ រៀនថ្នាក់ទី៧ អាយុ១៣ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង បានលិចបាត់តែម្តង។

ប្រជាពលរដ្ឋពលរដ្ឋ រួមជាកម្លាំងនគរបាល បានជួយស្វែងរក កុមារីនេះ រហូតដល់ម៉ោងជិត១រសៀល ទើបប្រទះឃើញសព ចម្ងាយប្រហែល១០០ម៉ែត្រ ពីទីតាំងកើតហេតុ។ ក្រោមពីធ្វើការពិនិត្យសពរួច បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


