ព័ត៌មានជាតិ
មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មីមានស្នាមជ្រុះបេតុង
នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ គណៈកម្មការជំនាញចម្រុះមកពីគ្រប់ស្ថាប័ន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានចុះមកពិនិត្យមើលស្ថានភាពរបេះបេតុងត្រង់គល់ស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ។

តាមប្រភពពីមន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៦ មិថុនា នេះ មានមន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ពិសេសផ្នែកស្ពាន ថ្នល់ បានចុះមកពិនិត្យមើលស្ថានភាពបេតុងត្រង់ក្រោមស្ពានព្រះមុនីវង្សថ្មីដែលរបេះជ្រុះដោយពុំដឹងមូលហេតុ។ ទោះជាយ៉ាងណា ក៏ពុំមានមន្ត្រីរូបណាហ៊ានបញ្ចេញព័ត៌មានឡើយ។
គួរបញ្ជាក់ថា ស្ពានព្រះមុនីវង្សថ្មីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០៩ ដែលមានគម្លាតពីស្ពានព្រះមុនីវង្សចាស់ប្រវែង ៣០ ម៉ែត្រ និងមានប្រវែង ២៧០ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ ដោយឡែក ស្ពានព្រះមុនីវង្សចាស់ ត្រូវបានសាងសង់ឡើងកាលពីអំឡុងឆ្នាំ ១៩៦២ មកម្ល៉េះ៕
អត្ថបទ ៖ នរា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


