Connect with us

កីឡា

កម្ពុជា រីក​រាយ​ជ័យជម្នះ ២-០ លើ ម៉ុងហ្គោលី ក្រោមតំណក់ទឹក​ភ្លៀង

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-0 ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ក្រោម​តំណក់​ទឹក​ភ្លៀង​យ៉ាង​ជោកជាំ នៅ​វគ្គ​ទី​១ ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​​បាន​បំប៉ោង​សំណាញ់​ទី​ម៉ុងហ្គោលី​២​គ្រាប់​ដែល​រក​បាន​ដោយ​កីឡាករ​ Yudai Ogawa សម្រាប់​ទី១​​ដែល​នេះ​ជា​គ្រាប់​បាល់​ដំបូង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់ Yudai និង​គ្រាប់​ទី​២​រក​បាន​ដោយ សា ទី។

ក្រុម​ភ្ញៀវ​ម៉ុងហ្គោលី​ក៏​មាន​ឱកាស​បង្ក​គ្រោះ​ថ្នាក់​នៅ​ប្រអប់​ទី​របស់​កម្ពុជា​ដែរ ប៉ុន្តែ​មិន​អាច​រក​បាន​គ្រាប់​បាល់​ឡើយ។

នៅ​វគ្គ​ទី២ កម្ពុជា​គ្រប់​​គ្រង​ការ​ប្រកួ​ត​បាន​យ៉ាង​ល្អ ហើយ​កីឡាករ​ម៉ុងហ្គោលី១​រូប​ត្រូវ​បាន​ពិន័យ​​កាត​ក្រម​បណ្តេញ​ចេញ​ពី​ទី​លាន។ នៅ​ចុង​ម៉ោង​កម្ពុជា​ទទួល​បាន​ពិន័យ​ប៉េណាល់​ទី ប៉ុន្តែ Nick Taylor ស៊ុត​មិន​ចូល។ ចប់​ការ​ប្រកួត​កម្ពុជា​រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ៕

អត្ថបទ៖ វីរបុត្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម