Connect with us

បច្ចេកវិទ្យា

មិត្តហ្វូនទទួលបានពានរង្វាន់ជាបណ្តាញទូរសព្ទជាទីទុកចិត្តនិងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២៤

បានផុស

នៅ

កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបានផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards ២០២៤ ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២៤»។

World Business Outlook គឺជាទស្សនាវដ្ដីអាជីវកម្មឈានមុខគេមួយរបស់ពិភពលោក ដែលផ្តល់ជូនជាពិសេសដល់សហគមន៍អាជីវកម្ម។ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនាវដ្ដីនេះមានមោទនភាពក្នុងការបង្ហាញអ្នកជោគជ័យកំពូលៗក្នុងវិស័យផ្សេងៗពីអាជីវកម្មរហូតដល់បច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលបានកិត្តិយសជា បណ្តាញទូរសព្ទចល័តដែលគួរឱ្យទុកចិត្តបំផុត និង ជឿជាក់បំផុតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ ២០២៤ ដោយទស្សនាវដ្ដីអាស៊ីឈានមុខគេ គឺជាប្រភពនៃមោទនភាពសម្រាប់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការអភិវឌ្ឍផលិតផលសេវាកម្ម បង្កើនបទពិសោធន៍ និងការពេញចិត្តរបស់អតិថិជន និងការកសាងទំនុកចិត្តផងដែរ។ ជាពិសេស មិត្តហ្វូនមានមោទនភាពកាន់តែខ្លាំងឡើងក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍មួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដទៃទៀតដើម្បីសម្រេចបានពានរង្វាន់ដ៏មានកិត្យានុភាពនេះនៅក្នុងការចូលរួមសម្ពោធរបស់ខ្លួន។

ទាក់ទងនឹងពានរង្វាន់នេះ លោក កាវ ម៉ាញ ដឹក ( Cao Manh Duc) នាយកប្រតិបត្តិនៃក្រុមហ៊ុន Metfone បានចែករំលែកថា៖ «វប្បធម៌ផ្តោតលើអតិថិជនគឺជាកត្តាសំខាន់ ហើយភាពរឹងមាំនៃបច្ចេកវិទ្យាទូរគមនាគមន៍របស់មិត្តហ្វូនគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តដែលអាចឱ្យយើងអភិវឌ្ឍជាបន្តបន្ទាប់ ដោយទទួលបាន​ការជឿជាក់ពីអតិថិជន»។​

លោកបន្តថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ និងការជឿទុកចិត្ត ដែលអតិថិជនបានផ្តល់មកឱ្យមិត្តហ្វូន។ ហើយតាមរយៈពានរង្វាន់នេះជាកម្លាំងចិត្តសម្រាប់មិត្តហ្វូន ក្នុងការខិតខំកែលម្អជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។”

ជាមួយគ្នាផងដែរ នៅដើមឆ្នាំ ២០២៤ មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសក្នុងកម្មវិធីពានរង្វាន់ Asian Telecom Awards ជាមួយនឹងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំ។ សមិទ្ធិផលទាំងនេះនឹងជំរុញបន្ថែមទៀតដល់មិត្តហ្វូនឱ្យរីកចម្រើនជាលំដាប់លើដំណើរអភិវឌ្ឍន៍របស់ខ្លួន និងរក្សាបាននូវតំណែងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម