ចរាចរណ៍
ស៊ីភ្លេហើយតែមិនស្ដាប់! រថភ្លើងបុកអ្នកជិះម៉ូតូឆ្លងកាត់របួសធ្ងន់ម្នាក់
បុរសជាកម្មករកាប់ជ្រូកម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងកាត់ផ្លូវរថភ្លើងមិនប្រុងប្រយ័ត្នត្រូវបានរថភ្លើងដឹកអ្នកដំណើរបើកបុក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវដែក ក្នុងភូមិប៉ប្រ៉ងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ជាមួយភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ស្នាក់នៅកន្លែងកាប់ជ្រូក ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តសៀបមរាប។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកស៊ូរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងបំណង់ទៅផ្សារពោធិ៍ចិនតុង ដោយធ្វើដំណើរតាមផ្លូវក្នុងភូមិពីជើងទៅត្បូង ឆ្លងកាត់ផ្លូវរថភ្លើង មិនប្រយ័ត្នស្របពេលដែលរថភ្លើងខ្សែដឹកអ្នកដំណើរបើកពីកើតទៅលិច បុកប្លោងខ្ទាតជិត១០ម៉ែត្រ រងរបួសធ្ងន់ បែកក្បាល បាក់ជើងឆ្វេង រថភ្លើងឈប់ បុគ្គលិកចុះមើលមួយសន្ទុះ បើកបន្តបើកចាកចេញទៅបាត់ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ពេលដែលរថភ្លើងបើកមក សុីផ្លេ ហើយសុីផ្លេទៀត ជនរងគ្រោះនៅតែហ៊ានជិះម៉ូតូឆ្លងពីដីខណ្ឌសែនសុខចូលដីខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុករងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងខូចខាតមួយកំណាត់ក្រោយ ត្រូវបានក្រុមកម្មករកាប់ជ្រូកដូចគ្នាយកទៅរក្សាទុក៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


