Connect with us

អាជីព

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ដើម្បី លើកកម្ពស់ចំណះដឹងពីអាហារសុវត្ថិភាព

បានផុស

នៅ

កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់​ជួន​​​ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅផ្លូវជាតិលេខ​​៤​ ភូមិពើក​ ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សកលវិទ្យាល័យដែលជាដៃគូរ ដូចជា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនិង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងមានការចូលរួមពីសំណាក់ គណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ី.ភី.ជាច្រើនរូប។

លោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បានណែនាំអំពីអាជីវកម្មស៊ី.ភី.និងមានការពិភាក្សាបើកចំហទាក់ទងនឹងប្រធានបទនៃការកែលម្អសុវត្ថិភាពចំណីអាហារ ការផលិតចំណីអាហារស្តង់ដារ និងកិច្ចសហការរវាងក្រសួង​អប់រំ និងវិស័យឯកជន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៏ថា វិទ្យាស្ថានអប់រំផ្តោតសំខាន់ទៅលើសុខភាព និងសុខុមាលភាពរបស់សិស្ស សុវត្ថិភាពចំណីអាហារ និងស្តង់ដារអនាម័យដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ កម្លាំងរាងកាយ ផ្លូវចិត្ត ការគិត ព្រមទាំងបង្កើនចំណេះដឹងផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា​​កាលដែលបានបរិភោគអាហារដែលមាន​ សុវត្ថិភាពស្តង់ដារ អនាម័យត្រឹមត្រូវនាពេលបច្ចុប្បន្ន និងជួយអោយយើងទទួលបានសុខភាពល្អរយះពេលយូរអង្វែង​ព្រមទាំងជួយកាត់បន្ថយការចំណាយក្នុងការព្យាបាលជម្ងឺល្អជាងការបរិភោគអាហារដែលមិនមានសុវត្ថិភាព។​ ដូច្នេះការចែករំលែកចំណេះដឹងរវាងក្រសួង​អប់រំ និងវិស័យឯកជនជាគម្រោងសហការមួយដែលសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជា ក្នុងការយល់ដឹងកាន់តែច្បាស់ពីការថែទាំសុខភាពនៅតាមសាលារៀន និងសាកលវិទ្យាល័យនាពេលអនាគត។

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភី.ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ស្តង់ដារផលិតកម្មចំណីអាហារ ទាំងគុណភាព និងបរិមាណ ដើម្បីបំពេញតម្រូវការទីផ្សារ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ រីករាយក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុង​ការ​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​ដល់​យុវជន និង​ប្រជាជន​កម្ពុជា។

លោក Wittaya Kreangkriwit បានបន្ថែមទៀតថាក្រុមហ៊ុនមិន​ត្រឹម​តែចែករំលែកចំណេះដឹងដល់​ សិស្ស​​និស្សិត​និងសាលារៀន​ប៉ុណ្ណោះ​ទេ  ក្រុមហ៊ុនក៏​បាន​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​ដល់​កសិករអំពីការលើកកម្ពស់ស្ថង់ដារ​ផលិតកម្ម ដោយប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ ​និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។

លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភីសូមចែករំលែកស្តីអំពីចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារជាមួយយុវជន និងប្រជាជនកម្ពុជាចំនួន ៣ចំណុចសំខាន់ៗ (១)ជ្រើសរើសទិញ ផលិតផលចំណីអាហារដែលមានប្រភពច្បាស់លាស់ (២)ការរក្សាទុកផលិតផលនៅកន្លែងដែលមានសីតុណ្ហភាពត្រឹមត្រូវ (៣)ការចំអិនដែលត្រឹមត្រូវតាមស្តង់ដារ ។

លើស​ពី​នេះទៅទៀត ដើម្បីអោយកាន់តែ​ប្រសើរ ​​ក្នុងគ្រឹះស្ថានសិក្សាគួរតែមានអាហារដ្ឋានដែលមានអនាម័យនៅក្នុងបរិវេណកន្លែងសិក្សា ដោយហាងអាហារដែលមាននឹងត្រូវមានការត្រួតពិនិត្យពីគុណភាព  ចាប់ផ្តើមតាំងពីវត្ថុធាតុដើមដែលនាំមកប្រើប្រាស់រហូតដល់វិធីចំអិនដែលត្រឹមត្រូវ ដើម្បីអោយសិស្សានុសិស្សទាំងអស់ទទួលបាននូវអាហារដែលមាន គុណភាព និង​សុវត្ថិភាព ។

លោក Thanachit Sriboonlue បានបន្ថែមទៀតថា ក្រុមហ៊ុនស៊ី.ភី. ប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផលស៊ី.ភី. បានព្រោះថាគ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី. យើងទទួលបានស្តង់ដារអន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារ GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់ ”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.” ។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយះពេល ២៨ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយនឹងអាហារជាច្រើនដូចជា CP Fresh mart ,CP Fresh Shop ,Five Star, Star Coffee​ និង​ Hi-Pork ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ឬលោកអ្នកដែលចាប់អារម្មណ៍សហការទិញ និងបើកអាជីវកម្មជាមួយក្រុមហ៊ុនអាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក​ Facebook : CP Cambodia Co,.Ltd. /Facebook: CP Brand Cambodia ទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ 086 929 917 ,086 666 433

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម