Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ី មាននុយក្លេអ៊ែរ ខ្លាំងជាងគ្រាប់បែកអាមេរិក ទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ៤ដង

បានផុស

នៅ

ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីថ្ងៃសុក្រទី៧ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា ទីក្រុងមូស្គូ មានអាវុធនុយក្លេអ៊ែរ ខ្លាំងជាងគ្រាប់បែកដែលអាមេរិកទម្លាក់នៅទីក្រុងហេរ៉ូស៊ីម៉ានៃប្រទេសជប៉ុន ៣ទៅ៤ដងឯណោះ ហើយទាំងរុស្ស៊ីនិងអាមេរិក សុទ្ធតែមានប្រព័ន្ធព្រមានការវាយប្រហារនុយក្លេអ៊ែរយ៉ាងល្អ ដើម្បីស្ទាក់ចាប់មីស៊ីលដែលហោះចូលមក ប៉ុន្តែសមាជិកណាតូខ្លះមិនមានទេ។ ដូច្នេះមានន័យថា ក្នុងព្រឹត្តិការណ៍វាយប្រហារណាមួយ ប្រទេសអឺរ៉ុបទាំងនោះ អាចរងគ្រោះធ្ងន់។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ទីក្រុងមូស្គូ មិនដែលចង់ឬសូម្បីតែគិតប្រើប្រាស់អាវុធនុយក្លេអ៊ែ ព្រោះថា ស្ថានកា​រណ៍នាពេលបច្ចុបន្ននេះ មិនទាន់ធ្ងន់ធ្ងរដល់ថ្នាក់ឲ្យខ្លួនរៀបចំផែនការបាញ់នុយក្លេអ៊ែរឡើយ។

នៅពេលត្រូវបានសួរថាតើ រុស្ស៊ីគួរពង្រឹងការត្រៀមលក្ខណៈបាញ់នុយក្លេអ៊ែរឲ្យខ្លាំងជាងនេះដែរឬក៏អត់នោះ? លោកឆ្លើយថា រុស្ស៊ីមិនដែលនិយាយថាខ្លួនត្រៀមចុចបូតុងក្រហមទេ។ ទីក្រុងមូស្គូ តែងតែអំពាវនាវដល់ប្រទេសទាំងឡាយ ឲ្យដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

អាវុធនុយក្លេអ៊ែររុស្ស៊ី (រូបថត៖ Getty)

តាមការអះអាងពីលោកពូទីន, គោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី បញ្ជាក់យ៉ាងច្បាស់ថា អាវុ​ធបរមាណូអាចប្រើប្រាស់បានតែចំពោះមុខប្រទេសរងការគំរាមកំហែងដល់អធិបតេយ្យនិងបូ​រណភាពទឹកដីប៉ុណ្ណោះ។ បើរុស្ស៊ីមិនទាន់ឈានដល់ដំណាក់កាលនេះ អាវុធនុយក្លេអ៊ែរ គ្មានថ្ងៃហោះចេញឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ គោលការណ៍នេះ អាចផ្លាស់ប្តូរគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងជប៉ុនដំបូងគេដែលត្រូវបានទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក នៅថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ ដោយបានសម្លាប់មនុស្សប្រហែល៨០ ០០០នាក់។ ៣​ថ្ងៃ​ក្រោយ​មក អាមេរិក​បាន​​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង ណាហ្គាសាគី មួយទៀត ដោយសម្លាប់​មនុស្ស​ប្រហែល៤ម៉ឺន​នាក់ ហើយប្រទេសជប៉ុន ក៏​បាន​ប្រកាស​ចុះចាញ់សង្គ្រាម​តែម្តងនៅ​ថ្ងៃ​ទី១៥ខែសីហា ឆ្នាំ១៩៤៥៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លើកនេះ លោក ពូទីន ចេញមុខផ្ទាល់ គំរាមបាញ់នុយក្លេអ៊ែរ លើបស្ចិមប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម