Connect with us

អត្ថាធិប្បាយ

លោក សម រង្សី ជាអ្នកនយោបាយ«ទុច្ចរិតនឹងជាតិ ឆៅទាំងសេដ្ឋកិច្ច គ្មានចក្ខុវិស័យជាតិ»

បានផុស

នៅ

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងន័យកេងចំណេញនយោបាយ លោក សម រង្ស៊ី បានលើកឡើងថា៖«ក្នុងន័យសេដ្ឋកិច្ចសុទ្ធសាធ ប្រទេសកម្ពុជាមិនត្រូវការព្រែកជីកដូចព្រែកជីក ហ្វូណននេះទាល់តែសោះ។ កំពង់ផែព្រះសីហនុ បច្ចុប្បន្ន មានគ្រប់គ្រាន់ហើយ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប្រសិនបើបណ្ដាញផ្លូវថ្នល់ និងផ្លូវដែក ដែលមានស្រាប់ ត្រូវបានរៀបចំឲ្យបានល្អត្រឹមត្រូវ។»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក សម រង្ស៊ី គេអាចមើលឃើញបាននូវទិដ្ឋភាពចំនួន៤ គឺ៖

១. ចេតនានយោបាយទុច្ចរិតនឹងជាតិ

ជានិច្ចកាល លោក សម រង្ស៊ី តែងតែធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍កម្ពុជានៅក្នុងរូបភាពជាច្រើន ជាបន្តបន្ទាប់រៀងមក ពោលគឺ លោក សម រង្ស៊ី ធ្លាប់រហូតដល់បានចុះកិច្ចព្រមព្រៀងជាមួយនឹង កុក ស ដែលជាមេចលនាតស៊ូវៀតណាមសេរី ដែលសន្យាកាត់ទឹកដីខ្មែរមួយប៉ែកភាគខាងកើតប្រទេសឱ្យទៅក្រុមវៀតណាមសេរី។ បន្ថែមពីនេះ លោក សម រង្ស៊ី គឺជាអ្នកនយោបាយអាត្មានិយមមួយរូប ព្រោះតែដើម្បីផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន បែរជាដើតួជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិនៅក្នុងករណីផ្សេងៗទៀត ដូចជាការជំរុញឱ្យបរទេសកាត់ផ្ដាច់ជំនួយ ដាក់ទណ្ឌកម្មផ្សេងៗ និងការជំរុញគាំទ្រឱ្យបរទេសដកប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗពីប្រទេសកម្ពុជាជាដើម។ ការប៉ុនប៉ងគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយរបស់លោក សម រង្ស៊ី ដើម្បីតែមហិច្ឆតាអំណាច ហើយដែលមិនបានខ្វល់​ខ្វាយ​អំពីសុខទុក្ខប្រជាជន និងជោគវាសនាប្រទេសជាតិទាំងប៉ុន្មានខាងលើនេះ គឺជាគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសដ៏កម្សត់មួយនេះ។

២. ជាអ្នកសិក្សាជំនាញសេដ្ឋកិច្ច ប៉ុន្តែឆៅខាងសេដ្ឋកិច្ច ហើយបែរជាក្លាយខ្លួនជាអ្នកប្រឆាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនថែមទៀតផង

មិនមែនត្រឹមតែករណីគម្រោងព្រែកជីកហ្វូណនតេជោនោះទេ នៅក្នុងជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី តែងតែបានប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។ នេះ គឺជារឿងអភ័ព្វមួយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា ដែលមានអ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប ប៉ុន្តែ មិនអាចប៉ាន់ប្រមាណបានអំពីផលប្រយោជន៍សេដ្ឋកិច្ច ដែលប្រទេសជាតិខ្លួន អាចទទួលបានពីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ។ នៅក្នុងនាមជាអតីតអ្នកសិក្សាផ្នែកសេដ្ឋកិច្ច និងជាអ្នកនយោបាយប្រឆាំងអាជីព (ប្រឆាំងអស់មួយជីវិត) ព្រមទាំងធ្លាប់ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាកម្ពុជាដែរនោះ គួរណាស់តែលោក សម រង្ស៊ី មានលទ្ធភាពសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅជាងនេះ ឬយ៉ាងហោចណាស់ លោកគួរតែអាចប៉ាន់ប្រមាណអំពីទំហំខុសគ្នាដ៏ឆ្ងាយរវាងការចំណាយថវិកា និងពេលវេលានៅក្នុងការដឹកទំនិញតាមកប៉ាល់ តាមរថភ្លើង និងដឹកតាមឡានកុងតឺន័រទៅកាន់កំពង់ផែ។ ការលើកឡើងដោយមិនបានសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងមិនអាចប៉ាន់ប្រមាណបានសូម្បីតែភាពខុសគ្នាដែលមហាជនទូទៅអាចយល់ដឹងបាននេះ បង្ហាញអំពីភាពទន់ខ្សោយរបស់អ្នកនយោបាយដែលមានជំនាញសេដ្ឋកិច្ច ប៉ុន្តែ មិនសូវពូកែខាងប្រមាណវិធីបូកដកគុណចែកលេខ ហើយបែរទៅជាព្យាយាមបកស្រាយបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រ និងមហាជនទូទៅភ័ន្តច្រឡំ និងយល់ស្របទៅតាមគំនិតដែលរវើរវាយរបស់ខ្លួនទៅវិញ។

៣. គ្មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

នៅក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព និងនិរន្តរភាព ទាមទារឱ្យមេដឹកនាំ ឬអ្នកនយោបាយនៃប្រជាជាតិនោះ កំណត់នូវចក្ខុវិស័យ និងទិសដៅសម្រាប់អភិវឌ្ឍន៍វិស័យនានាទៅតាមដំណាក់កាល និងកាលៈទេសៈដែលតម្រូវជាចាំបាច់។ ដើម្បីឈានទៅដល់ការកំណត់ចក្ខុវិស័យវែងឆ្ងាយបាន អ្នកដឹកនាំត្រូវការពង្រឹង និងកសាងវិស័យនានាជាច្រើនដែលក្នុងនោះ ការកសាងប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពរឹងមាំ គឺជាលក្ខណៈសម្បត្តិដ៏ប្រសើរ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូក្នុងតំបន់ និងពិភពលោក។ ពាណិជ្ជកម្មធំៗនៅលើពិភពលោកអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ន ពឹងផ្អែកយ៉ាងចាំបាច់ទៅលើនាវាចរណ៍ ដែលជាច្រកដឹកជញ្ជូនដ៏សកម្មនៅលើពិភពលោក បើធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស ប៉ុន្តែ វាជាចម្ងល់ដ៏ធំមួយនៅពេលដែលអ្នកនយោបាយដែលត្រូវបានគេដឹងថា ធ្លាប់បានសិក្សារៀនសូត្រជំនាញសេដ្ឋកិច្ច បែរជាច្រានចោលសារៈសំខាន់នៃគម្រោងព្រែកជីកទៅកាន់សមុទ្រ ហើយផ្ដល់សារៈសំខាន់ទៅលើផ្លូវថ្នល់ និងផ្លូវដែកជំនួសទៅវិញ។ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលនឹងនាំមកនូវផលចំណេញដ៏មហាសាលជាមួយនឹងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការជួយពន្លឿនពេលវេលា និងបង្កើនបរិមាណដឹកជញ្ជូនតាមផ្លូវទឹកបើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនដទៃផ្សេងទៀត។ លើសពីនេះ ក្រៅពីផលប្រយោជន៍ខាងដឹកជញ្ជូនដូចបានរៀបរាប់ខាងលើ ក៏នឹងផ្ដល់សារៈប្រយោជន៍ឥតគណនាចំពោះការអភិវឌ្ឍសង្គម និងកែប្រែជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវនៅអមព្រែកជីក និងស្ពានឆ្លងកាត់ព្រែកជីកជាដើម។

៤. ហេតុអ្វីមិនសាងសង់កាលពី៤០ឆ្នាំជាងមុន?

ដូចដែលបានរៀបរាប់ខាងលើ ការអភិវឌ្ឍប្រទេសជាតិមួយ គឺជាដំណើរពង្រឹងវិស័យជាអាទិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ស្របតាមតម្រូវការ និងលទ្ធភាពនៃសេដ្ឋកិច្ច-សង្គមរបស់ប្រជាជាតិនីមួយៗ។ គេមិនអាចអភិវឌ្ឍនូវគ្រប់វិស័យក្នុងពេលតែមួយ ឬកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់សព្វក្នុងពេលមួយប៉ព្រិចភ្នែកនោះឡើយ ហើយមិនមែនតែប្រទេសកម្ពុជាដែលទើបតែទទួលបានសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងតាមបែបស្បែកខ្លាក្នុងរង្វង់ជាង២០ឆ្នាំនោះទេ សូម្បីតែប្រទេសសេដ្ឋកិច្ចរីកចម្រើនលេចធ្លោមួយចំនួនក្នុងតំបន់ និងពិភពលោក ក៏គ្មានលទ្ធភាពកសាងអគារខ្ពស់ និងធ្វើផ្លូវអាកាសបានផងនោះដែរក្នុងរង្វង់រយៈពេលជាង៤០ឆ្នាំមុនដូចគ្នា។

ដូច្នេះហើយ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ គេត្រូវមានចំណុចចាប់ផ្ដើមជាដំបូង ហើយអនុវត្តជាដំណាក់កាលៗ តាមភាពចាំបាច់ និងតម្រូវការអភិវឌ្ឍជាក់ស្ដែងតាមលំដាប់លំដោយនៃប្រជាជាតិនីមួយៗ ដូចសុភាសិតខ្មែរលើកឡើងថា «លើកបោះសន្ទូចរំលងភ្នំ» និង «សន្សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា»។ ការកសាងប្រជាជាតិមួយដែលមានមូលដ្ឋានច្បាស់លាស់ និងទិសដៅជាក់លាក់ គឺជាការកសាងប្រទេសដែលប្រកបដោយនិរន្តរភាព ហើយគេត្រូវចងចាំថា ការកសាងមូលដ្ឋានអភិវឌ្ឍប្រទេសដែលរឹងមាំ និងយូរអង្វែងជាងគេ គឺត្រូវផ្ដើមចេញពីមូលធនមនុស្ស ពោល គឺធនធានមនុស្សប្រកបដោយចំណេះដឹង និងមនសិការជាតិពិតប្រាកដ៕

ដោយ៖ បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម