សន្តិសុខសង្គម
ជនជាតិចិនមួយក្រុមបាញ់រះចូលហាងខារ៉ាអូខេមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
ជនជាតិចិនមួយក្រុមបាននាំគ្នាចូលទៅផឹកស៉ីក្នុងហាងខារ៉ាអូខេមួយកន្លែងយីហោ ហ្គេនធី ហេីយក៏បានលូកលាន់បំពានរាងកាយនារីៗដែលបំរេីការងារ តែពួកនាងមិនព្រមទេីបខឹងដកកាំភ្លេីងបាញ់រះជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជាជនជាតិចិនដែលបាញ់រះ រួមទាំងបក្ខពួកមួយក្រុមបាននាំគ្នាចូលទៅផឹកស៊ីនៅខាងក្នុង និងនាំគ្នាលូកលាន់បំពានរាងកាយទៅលើនារីដែលបំរើកាងារ។ ពេលនោះនារីមិនព្រមឲ្យប៉ះពាល់ ទើបក៏មានចិត្តខឹងរួចនាំគ្នាដើរចេញមកខាងក្រៅ ដកកាំភ្លើងបាញ់រះចូលមកក្នុង រួចជិះឡានចេញទៅអស់ភ្លាមៗ។
តាមប្រភពដដែលបានបន្តថា ករណីបាញ់រះនេះ មិនបង្កឱ្យមានរងរបួសនោះនរណាម្នាក់នោះទេ ដោយខូចខាតតែសម្ភារៈមួយចំនួន ដូចជាកញ្ចក់ និងរថយន្តដែលចតនៅខាងមុខហាង។ ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងផ្នែកជំនាញ បានចុះធ្វើការស្រាវជ្រាវ និងធ្វើកំណត់ហេតុដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


