បច្ចេកវិទ្យា
Smart Axiata ជាក្រុមហ៊ុនដំបូងបំផុតនៅកម្ពុជា ដែលប្រើប្រាស់នូវប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យលំដាប់ពិភពលោក ដើម្បីការពារទិន្នន័យឌីជីថលអតិថិជន
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសពីដំណើរការជោគជ័យរបស់ខ្លួនក្នុងការអនុវត្តប្រព័ន្ធការពារ Next Generation Signaling Firewall (NGSF) និង Intrusion Detection System (IDS) ក្រោមកិច្ចសហការជាមួយ Security Gen ដែលជាក្រុមហ៊ុនការពារសុវត្ថិភាពផ្នែកទូរស័ព្ទចល័តលំដាប់ពិភពលោក។
ប្រព័ន្ធទំនើបៗទាំង២នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Smart ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញរបស់ខ្លួន និងការពារទិន្នន័យឌីជីថលរបស់អតិថិជន។ NGSF មិនគ្រាន់តែជាយន្តការការពារប៉ុណ្ណោះទេ វាជាមូលដ្ឋានផ្នែកសុវត្ថិភាព នៃបណ្តាញទូរសព្ទដែលធានានូវការការពារដ៏ទូលំទូលាយ លើទាំងសេវាសំឡេង (Voice) និងទិន្នន័យ (Data)។ ប្រព័ន្ធ NGSF នេះធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមស្តង់ដាលើសញ្ញាសម្រាប់ការហៅជាសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ហើយវាមានសមត្ថភាពការពារ ការលួចឈ្លានពានពីសំណាក់អ្នកលួចទិន្នន័យខាងក្រៅបានយ៉ាងល្អ។ តាមក្រោមកិច្ចសហការជាមួយ SecurityGen ក្រុមហ៊ុន Smart បានអនុវត្តប្រព័ន្ធដ៏រឹងមាំនេះ ដោយពង្រឹងសុវត្ថិភាពដល់អតិថិជនរបស់ខ្លួនតាមរយៈការប្រឆាំងនឹងការគំរាមកំហែងកម្រិតខ្ពស់ពីគ្រប់ទិសទីនៅជុំវិញពិភពលោក។

លក្ខណៈសំខាន់មួយនៃ NGSF គឺវាជាជញ្ជាំងសញ្ញាដ៏ល្អ និងទូលំទូលាយ ដែលគ្របដណ្តប់លើប្រព័ន្ធផ្សេងៗ ដូចជា Signaling System 7 (SS7), Diameter និង GTP ។ SS7 ជាប្រព័ន្ធ ដែលមានទំនួលខុសត្រូវលើការតភ្ជាប់ ការកំណត់ផ្លូវ និងការគ្រប់គ្រងលើសញ្ញានៃសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ខណៈពេលដែលប្រព័ន្ធ Diameter ទទួលខុសត្រូវខាងផ្នែកគ្រប់គ្រងលើការផ្ទៀងផ្ទាត់ និងការអនុញ្ញាត។ ចំណែកឯប្រព័ន្ធGTP មានទំនួលខុសត្រូវក្នុងការជួយសម្រួលការដឹកជញ្ជូនទិន្នន័យដោយសុវត្ថិភាពតាមបណ្តាញទូរគមនាគមន៍។ SecurityGen NGSF ត្រូវបានគេស្គាល់ផងដែរថាជាប្រព័ន្ធ ឬសន្តិសុខនៃទូរគមនាគមន៍ Telecom Security Guard (TSG) ដែលវាជួយការពារការវាយប្រហារជាច្រើនមុខ រួមមានការលួចទិន្នន័យ ការក្លែងបន្លំអត្តសញ្ញាណ ការតាមដានទីតាំង និងការវាយប្រហារដោយបដិសេធសេវាកម្ម (DoS)។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ពួកយើងមានមោទនភាពក្នុងការក្លាយជាក្រុមហ៊ុនទូរសព្ទចល័តដំបូងគេនៅកម្ពុជា ដែលបានដាក់បញ្ចូលដោយជោគជ័យ និងប្រើប្រាស់នូវប្រព័ន្ធការពារ NGSF និង IDS”។ “សមិទ្ធផលនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះសន្តិសុខឌីជីថល របស់អតិថិជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសមួយដែលផ្តល់អាទិភាព និងវិនិយោគលើសុវត្ថិភាព ការការពារ និងបទពិសោធន៍
ឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ”។
NGSF ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងក្រុមហ៊ុន Smart។ សម្រាប់ក្រុមហ៊ុន Smart ការអនុវត្តនូវប្រព័ន្ធការពារនេះ នាំមកនូវភាពប្រសើរឡើងផ្នែកសុវត្ថិភាព ពង្រឹងការអនុលោមតាមស្តង់ដារឧស្សាហកម្មទូរគមនាគមន៍ ភាពរហ័សរហួនក្នុងការដាក់ពង្រាយសេវាកម្ម និងបច្ចេកវិទ្យាថ្មីៗ និងការពារសុវត្ថិភាពយ៉ាងសកម្ម ។ អតិថិជនរបស់ក្រុមហ៊ុន Smart ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការបំពាក់នូវប្រព័ន្ធ TSG ដែរ ដោយប្រព័ន្ធនេះបង្កើននូវទំនុកចិត្ត តាមរយៈការកាត់បន្ថយហានិភ័យពីការវាយប្រហារតាមអ៊ីនធឺណិត និងការក្លែងបន្លំអត្តសញ្ញាណឌីជីថល ហើយទទួលបាននូវការការពារសេវាទូរស័ព្ទនៅលើប្រព័ន្ធឌីជីថល ដែលមិនធ្លាប់មាន។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រព័ន្ធនេះការពារអតិថិជនពីតួអង្គអាក្រក់ ដែលមានបំណងលួចអត្តសញ្ញាណរបស់ពួកគេ តាមរយៈការវាយប្រហារតាមអនឡាញ ដូចជាការផ្ញើសារ ការក្លែងបន្លំ និងការគំរាមកំហែងធ្ងន់ធ្ងរផ្សេងៗទៀត។
“យើងសូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Smart ដែលសម្រេចបាននូវសមិទ្ធផលមួយនេះ ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធានានូវកម្រិតសុវត្ថិភាព និងការការពារខ្ពស់បំផុតសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មក្រុមហ៊ុន។ ការដាក់ប្រើប្រាស់ដោយជោគជ័យនៃប្រព័ន្ធការពារ NGSF និង IDS របស់ក្រុមហ៊ុន Smart គឺស្របទៅតាមស្តង់ដាសុវត្ថិភាពទូរគមនាគមន៍ខ្ពស់ លំដាប់ពិភពលោក ដែលបង្កើតឡើងដោយស្ថាប័ន GSMA ដើម្បីពង្រឹងការយកចិត្តទុកដាក់យ៉ាងតឹងរឹង និងខ្ជាប់ខ្ជួនក្នុងការផ្តល់នូវបទពិសោធន៍ដ៏ទំនើបដល់អតិថិជនរបស់ពួកគេដោយមានសុវត្ថិភាពបំផុត” យោងតាមប្រសាសន៍របស់ Amit Nath នាយកប្រតិបត្តិ និងសហស្ថាបនិក SecurityGen.។ លោកបានលើកឡើងបន្ថែមទៀតថា “កិច្ចសហការជាមួយក្រុមហ៊ុន Smart គឺជាការសម្រេចបានប្រកបមោទនភាពមួយ ដោយនេះជាគំនិតផ្តួចផ្តើមថ្មី។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងនេះបង្កើតជាស្តង់ដាថ្មីមួយសម្រាប់សន្តិសុខទូរគមនាគមន៍ក្នុងតំបន់»។
នៅពេលដែលពិភពឌីជីថលវិវត្តយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ តម្រូវការ នៃការពារនូវសុវត្ថិភាព បណ្តាញ និងទិន្នន័យកាន់តែមានសារៈសំខាន់យ៉ាងខ្លាំង។ ការដាក់បញ្ចូលប្រព័ន្ធ NGSF និង IDS របស់ក្រុមហ៊ុន Smart បង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុនក្នុងការទទួលយកបច្ចេកវិទ្យាទំនើប និងហេដ្ឋារចនាសម្ព័ន្ធការពារសន្តិសុខ ដើម្បីការពារអតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


