ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហើបថា អ្នកដែលផ្ដាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ីនោះ សម្ដេចអាចនឹងពិនិត្យលើកលែងទោស
ជាសារនយោបាយថ្មីមួយនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបទៅដល់ក្រុមអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសថា ប្រសិនបើពួកគាត់ផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ីនោះ សម្ដេច អាចនឹងស្នើសុំព្រះមហាក្សត្រឲ្យលើកលែងទោសពួកគេ។

ពីពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាព្រឹកថ្ងៃទី ២១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច នឹងផ្ដាច់កម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ជាតិ ៣ជំនាន់ ដែលចង់សំដៅទៅលើលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងតែមួយរូបគត់ តាមរយៈវិធីសាស្រ្ដឲ្យអ្នកទាំងឡាយ ដែលនៅក្បែរខ្លួនបុគ្គលនោះ ចាកចេញជាបន្តបន្ទាប់។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា សម្ដេច អាចនឹងស្នើសុំទៅព្រះមហាក្សត្រ ឲ្យលើកលែងទោស ចំពោះអតីតមន្ត្រី នៃអតីតគណបក្សប្រឆាំងរូបណា ដែលដកខ្លួនចេញពីបុគ្គល សម រង្ស៊ី នោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចឹងអ្នកដទៃ បំបែកខ្លួនចេញមកៗ ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឲ្យអ្នកឯង តែឲ្យបែកចេញពីអាមួយហ្នឹង សុំពិនិត្យ ព្រោះខ្ញុំមានអំណាចដើម្បីនឹងចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខ័ណ្ឌដែលអ្នកឯងបំបែកខ្លួនចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ»។
សូមជម្រាបថា អតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងនៅក្បែរខ្លួនលោក សម រង្ស៊ី និងកំពុងរស់នៅក្រៅប្រទេស គេចចេញពីការអនុវត្តទោសនោះ រួមមាន៖ លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ម៉ែន សុថាវរិន្ទ, និងលោក ឡុង រី ជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


