ព័ត៌មានជាតិ
ក្រសួងសុខាភិបាលកំពុងរៀបចំប្រព័ន្ធឌីជីថលទំនើបដើម្បីតាមដានសុខភាពទារករហូតដល់ចាស់
ក្រសួងសុខាភិបាល បាននិងកំពុងរៀបចំប្រព័ន្ធឌីជីថលទំនើបដែលមានឈ្មោះថា អ៊ីអេឡេចត្រូនិច ដើម្បីតាមដានសុខភាពទារកតាំងពីនៅក្នុងផ្ទៃរហូតដល់វ័យចាស់។
ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយសន្និសីទអន្តរជាតិស្ដីពីការវិនិយោគលើការបណ្តុះបណ្តាលឆ្មបដែលជាធនធានមនុស្សសុខាភិបាលស្នូលសម្រាប់ថែទាំសុខភាពស្ត្រីនិងទារកនៅសណ្ឋាគារភ្នំពេញនៅថ្ងៃទី២៧តុលានេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមាប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងកំពុងរៀបចំបប្រព័ន្ធឌីជីថលទំនើបមួយដើម្បីតាមដានសុខភាពរបស់ទារកតាំងពីនៅក្នុងផ្ទៃរហូតដល់វ័យចាស់ និងអាចភ្ជាប់ជាមួយក្រសួងមហាផ្ទៃ ដើម្បីធ្វើសំបុត្រកំណើតពេលទារកកើតមកទៀតផង។

លោករដ្ឋមន្ត្រីបានបន្តថា «ប្រព័ន្ធនេះមានសារសំខាន់ណាស់ក្នុងការតាមដានសុខភាពរបស់ទារកក្នុងផ្ទៃរួមទាំងទម្ងន់ កម្ពស់ ពេលកើតរហូតដល់វ័យចាស់ គឺយើងអាចតាមដានដឹងពីសុខភាពបានច្បាស់លាស់»។ លោករដ្ឋមន្ត្រីបានបន្តទៀតថា លើសពីនេះទៀតប្រព័ន្ធនេះនឹងភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រសួងមហាផ្ទៃដើម្បីរៀបចំធ្វើសំបុត្រកំណើតឱ្យទារកពេលកើតមកបានយ៉ាងងាយស្រួលទៀតផង។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រព័ន្ធនេះនៅមិនទាន់កំណត់ថា នឹងត្រូវដាក់ចេញអនុវត្តនៅពេលណានោះទេ ព្រោះបច្ចុប្បន្នអ្នកជំនាញក្រសួងកំពុងរៀបចំប្រព័ន្ធនេះនៅឡើយ។ លោករដ្ឋមន្ត្រៅបានបន្ថែមថា ប៉ុន្តែបច្ចុប្បន្ននេះក្រសួងមានប្រព័ន្ធឌីជីថលទំនើបសម្រាប់អ្នកជំងឺមនុស្សចាស់នៅតាមមន្ទីរពេទ្យមួយចំនួនហើយក្រសួងសុខាភិបាលគ្រោងនឹងពង្រីកប្រព័ន្ធនេះនៅតាមមន្ទីរពេទ្យរដ្ឋនានានៅទូទាំងប្រទេស ។
លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ទៀតថា ការអនុវត្តនូវប្រព័ន្ធឌីជីថលនេះ វាពិតជាមានសារសំខាន់ណាស់សម្រាប់មន្ទីរពេទ្យនីមួយៗដោយប្រព័ន្ធនេះអាចជួយគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានសុក្រិតនិងច្បាស់លាស់តាំងពីតូចរហូតដល់ធំរួមទាំងអាស័យដ្ឋានដើម្បីងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណ
ភាពនិងប្រសិទ្ធិភាពខ្ពស់។
លោករដ្ឋមន្ត្រីបានបន្តថាថ្ងៃក្រោយពេលដែលអ្នកជំងឺត្រូវបន្តពិនិត្យសុខភាពឬព្យាបាលជំងឺមិនចាំបាច់កាន់ឯកសារមិនលំបាកប្រាប់ប្រវត្តិជំងឺទៅវេជ្ជបណ្ឌិត និងចំណាយពេលយូរក្នុងការទទូលសេវាព្យាបាលឡើយគឺមានប័ណ្ណសុខភាពនេះជា
ការស្រេច។ លើសពីនេះការប្រើប្រព័ន្ធនេះទោះបីជាអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដែលមានភ្ជាប់ប្រព័ន្ធនេះដូចគ្នាក៏មានភាពងាយស្រួលផងដែរព្រោះគ្រាន់តែយកបណ្ណសុខភាពអ្នកជំងឺបញ្ចូលទៅក្នុងកុំព្យួទ័រនឹងដឹងពីប្រវត្តិអ្នកជំងឺមានជំងឺអ្វីធ្លាប់បានប្រើប្រាស់ថ្នាំអ្វីងាយស្រួលដល់គ្រូពេទ្យចេញថ្នាំព្យាបាលឱ្យត្រូវនឹងប្រភេទជំងឺតែម្តង។
លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះមាននៅតែមន្ទីរពេទ្យរដ្ឋធំនៅរាជធានីភ្នំពេញ
ខេត្តសៀមរាបនិងកំពុងរៀបចំនៅតាមបណ្តាខេត្តផ្សេងៗទៀតដូចជាខេត្តកំពតជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


