ព័ត៌មានជាតិ
លោក គង់ ភោគ៖មិនមានការថ្លែងសុន្ទរកថារបស់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលអាស៊ានឡើយ
នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ បានអះអាងថា មិនមានការថ្លែងសុន្ទរកថាពិសេសរបស់ភាគីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឡើយ។

ក្នុងជំនួបតាមប្រព័ន្ធទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន កាលពីពេលថ្មីៗនេះ លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំឡើងថ្លែងសុន្ទរកថាពិសេសមួយស្ដីពីសង្គ្រាមនៅអ៊ុយក្រែនតាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅប្រទេសកម្ពុជា។
ឆ្លើយតបនឹងការស្នើសុំនេះ ត្រូវបានលោក គង់ ភោគ បញ្ជាក់ដូច្នេះថា៖ «នៅក្នុងករណីនេះ មិនមានស្ថានភាពហ្នឹងទេ ដូច្នេះគាត់នឹងមិនអាចថ្លែងសុន្ទរកថានៅក្នុងកម្មវិធីអ្វីមួយនៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឡើយ»។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា ការសម្រេចលើសំណើរបស់លោកប្រធានាធិបតីអ៊ុយក្រែននេះ គឺត្រូវគោរពតាមគោលការណ៍កុងសង់ស៊ីសពីសមាជិកអាស៊ានទាំងអស់។ ដូច្នេះ ក្នុងនាមជាភ្ញៀវរបស់អាស៊ាន គឺអាចចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការបាន ប៉ុន្តែមិនអាចចូលរួមកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ានបានទេ៕

ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


