ព័ត៌មានអន្ដរជាតិ
លោក Blinken ប្រាប់អាស៊ានថា អាមេរិក បារម្ភពីសកម្មភាពគ្រោះថ្នាក់របស់ចិន ក្នុងសមុទ្រជម្លោះ
ក្នុងកិច្ចប្រជុំអាស៊ាននាប្រទេសឡាវ នៅថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់មេដឹកនាំអាស៊ីអាគ្នេយ៍ថា ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភខ្លាំងណាស់អំពីសកម្មភាពកាន់តែគ្រោះថ្នាក់និងខុសច្បាប់របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់មួយនេះ។
កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងហិង្សានៅដែនសមុទ្រ រវាងចិននិងសមាជិកអាស៊ានគឺហ្វីលីពីននិងវៀតណាម ខណៈប្រទេសខ្លះទៀតនៅអាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ីនិងព្រុយណេ ក៏ជាភាគីទាមទារសិទ្ធិនៅតំបន់ត្រួតស៊ីគ្នាដែរ។
លោក Blinken ដែលមកចូលរួមជំនួសមុខប្រធានាធិបតី Joe Biden បាននិយាយក្នុងសុន្ទរកថាបើក នៅឯកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានថា «យើងព្រួយបារម្ភខ្លាំងណាស់អំពីសកម្មភាពដ៏គ្រោះថ្នាក់និងខុសច្បាប់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យមនុស្សរងរបួស បង្កគ្រោះថ្នាក់ដល់នាវាមកពីប្រទេសអាស៊ាន និងផ្ទុយពីការប្តេជ្ញាចិត្តចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី»។
លោកបន្តថា «សហរដ្ឋអាមេរិកនឹងបន្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃការហោះហើរលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកមិនទាមទារអ្វីនៅក្នុងសមុទ្រចិនខាងត្បូងទេ ប៉ុន្តែគ្រាន់តែដាក់ពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះចម្បាំង ដើម្បីល្បាតដែនទឹក ប្រឆាំងការទាមទាររបស់ចិនប៉ុណ្ណោះ»។
ក្នុងឆ្នាំនេះ នាវាចិននិងហ្វីលីពីន តែងប៉ះទង្គិចគ្នាម្តងហើយម្តងទៀត ហើយវៀតណាមក៏និយាយកាលពីសប្តាហ៍មុនដែរថា កងកម្លាំងចិន បានធ្វើបាបអ្នកនេសាទរបស់ខ្លួននៅក្នុងសមុទ្រដែលមានជម្លោះ។ លើសពីនេះ ប្រទេសចិនក៏បានបញ្ជូននាវាល្បាតទៅកាន់តំបន់ដែលឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីអះអាងថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតថា ខ្លួនមានកាតព្វកិច្ចការពារប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏ចំណាស់របស់ខ្លួននៅអាស៊ី ប្រសិនបើកងកម្លាំង នាវា ឬយន្តហោះទីក្រុងម៉ានីល រងការវាយប្រហារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


