ព័ត៌មានជាតិ
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បង្ហាញពីជោគជ័យ៣ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ នៅព្រឹកថ្ងៃសៅរ៍នេះ បានលើកឡើងពីភាពជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗ និងជាលើកទី១ របស់សម្តេចក្នុងកិច្ចប្រជុំលើឆាកអន្តរជាតិនេះ។

ភាពជោគជ័យទី១ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូណេស៊ីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមយ៉ាងសកម្មក្នុងជំនួបកំពូល ជំនួបកំពូលទ្វេភាគី និងកិច្ចប្រជុំផ្សេងទៀត សរុបទាំងអស់ជាង៣០។ ក្នុងឱកាសនោះ សម្តេចធិបតី មានឱកាសចាប់ដៃ និងជួបជាផ្លូវការ និងក្រៅផ្លូវការ ជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗពីប្រទេសផ្សេងៗក្នុងពិភពលោកដែលមានវត្តមាននៅកិច្ចប្រជុំនេះ មិនតិចជាង២០នាក់ឡើយ។

ទី២ នៅពេលនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសុន្ទរកថាជាបន្តបន្ទាប់ សម្តេចបានបញ្ចូនសារសំខាន់មួយទៅកាន់ថ្នាក់ដឹកនាំបរទេសទាំងជាង២០រូប ដែលមានវត្តមាននៅទីក្រុងហ្សាការតាថា សន្តិភាព និងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក។ ក្នុងនាមជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងអាចរកសន្តិភាពបាន សម្តេចបានថ្លែងហើយថ្លែងទៀត ពីសង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេ និងថា សេដ្ឋកិច្ចមិនអាចអភិវឌ្ឍន៍បានទេ បើសិនគ្មានសន្តិភាព។ ទាំងនេះគឺជាសារដែលប្រទេសក្នុងតំបន់ និងពិភពលោកចង់ឮ ស្របពេលដែលវិបត្តិនៅមីយ៉ាន់ម៉ា និងសង្គ្រាមអ៊ុយក្រែន ព្រមទាំងស្ថានភាពភូមិនសាស្ត្រនយោបាយនៅតែមានភាពតានតឹង។ ជោគជ័យផ្នែកកាទូតនេះ បានក្លាយជាជោគជ័យនយោបាយមួយ។

ជោគជ័យទី៣ គឺក្រៅពីជោគជ័យកាទូ និងជោគជ័យនយោបាយ សម្តេចក៏បានព្យាយាមយ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពជោគជ័យដូចគ្នា គឺសម្តេចខិតខំណាស់ក្នុងកិច្ចប្រជុំ ធ្វើយ៉ាងណាដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាដំណើរការល្អ។ ជាក់ស្តែង ពីឥណ្ឌូណេស៊ី, នាយករដ្ឋមន្ត្រីកម្ពុជាទទួលបានការប្តេជ្ញាថា នឹងនាំអង្គរខ្មែរឱ្យបាន ២៥០,០០០តោន ក្នុងមួយឆ្នាំ និងផ្គត់ផ្គង់ជី ព្រមទាំងបណ្តុះបណ្តាលដល់កសិករខ្មែរ។ កម្ពុជាបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយហ្វីលីពីន ក្នុងវិស័យកសិកម្ម និងវិស័យសហគ្រាសធនតូច និងមធ្យម។ ហ្វីលីពីន ក៏បានសន្យាថា នឹងសិក្សាលទ្ធភាពនៃការបង្កើត និងបង្កើនជើងហោះហើរផ្លូវត្រង់ពីទីក្រុងទេសចរណ៍របស់ខ្លួន ឆ្ពោះមកកាន់សៀមរាបផងដែរ។ ចំណែក កូរ៉េខាងត្បូង និងម៉ាឡេស៊ីវិញ យល់ព្រមជាគោលការណ៍ ក្នុងការបង្កើនកូតាពលករខ្មែរ និងក្នុងការចាត់វិធានការបន្ថែមដើម្បីពង្រឹងកិច្ចគាំពារពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសរបស់ពួកគេ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


