ព័ត៌មានជាតិ
បរវកញ្ញាតំណាងកម្ពុជាពីររូបកាន់ទង់ជាតិខ្មែរចេញទៅប្រកួតលើឆាកអន្តរជាតិពីរប្រទេសផ្សេងៗគ្នា
ភ្នំពេញ : នាបំណាច់ឆ្នាំ២០ ២២នេះ មានបវរកញ្ញាតំណាងកម្ពុជា ចំនួន ២រូប កំពុងបង្ហាញវត្តមានចូលរួមប្រកួតលើឆាកអន្តរជាតិ នៅក្នុងប្រទេសពីរផ្សេងៗគ្នា។ សម្រាប់ការចេញទៅប្រកួតលើឆាកអន្តរជាតិរបស់បរវកញ្ញាកម្ពុជា ទាំង២រូបនោះ កំពុងអង្រួនបេះដូងអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ ចំពោះបរវកញ្ញាកម្ពុជាទាំង២រូប ដែលបានចេញទៅប្រកួតលើឆាកអន្តរជាតិ រួមមាន៖

១.បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី ១០ខែ វិច្ឆិកាឆ្នាំ២០២២ ដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Touris m International 2022។
២.បវរកញ្ញា ទៀង បូរមី ដែលជាម្ចាស់ម្កុដ Miss T een Universe Cambodia 2022 កាលពីថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០២២ ក៏បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតMiss Tee n Universe 2022 នៅទីក្រុងMiami រដ្ឋ Flori da សហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិ របស់បវរកញ្ញាកម្ពុជា ទាំង២រូបខាងលើនេះ កំពុងទទួលបានការចាប់អារម្មណ៍នឹងគាំទ្រខ្លាំង ពីមហាជនខ្មែរ។ ពិសេសនោះគឺការលើកទឹកចិត្តចំពោះអ្នកទាំង២ឲ្យទទួលបានជោគជ័យហើយក៏សង្ឃឹមថា ពួកគេនឹងនាំយកវប្បធម៌ អរីយធម៌ ដែលជាកេរមរតកដ៏ល្អអស្ចារ្យរបស់ដូនតាយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថែមទៀត៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


