Connect with us

ជីវិតកម្សាន្ដ

បរវកញ្ញាតំណាងកម្ពុជា ប៊ី សុធារី កាន់ទង់ជាតិខ្មែរទៅប្រកួត​នៅវៀតណាម

បានផុស

នៅ

ទីបំផុតបវរកញ្ញាតំណាងកម្ពុជា ប៊ី សុធារី ដែលជា Miss Charm Cambodia 2023 កាលពីរសៀល​ថ្ងៃទី០៣ ខែកុម្ភ:ឆ្នាំ ២០២៣ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតសម្រស់​លំដាប់​ថ្នាក់អន្តរជាតិ Miss Charm ២០២៣ នៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ ប៊ី សុធារី គឺជាបវកញ្ញាតំណាងកម្ពុជាដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិ Miss Charm២០២៣នាទីក្រុងហូជីមិញប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ ការចេញទៅប្រកួតនេះ នឹងនាំយកទង់ជាតិ វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកនអន្តរជាតិ។

មុនពេលចេញទៅប្រកួត ប៊ី សុធារី ក៏បានត្រៀមខ្លួនរួចជាស្រេច និងធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញ​ដោយភាពជឿជាក់​ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិនាពេលនេះ។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ និងលេងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាលើកកម្លាំងចិត្តជូនពរឱ្យកញ្ញា ប៊ី សុធារី ត្រឡប់មកវិញដោយទទួលបានលទ្ធផលល្អ។

កញ្ញា ប៊ី សុធារី បានបញ្ជាក់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា នេះជាពេលវេលាដែលនាងនឹងត្រូវកាន់ទង់ជាតិកម្ពុជា ឲ្យខ្ពស់បំផុត។

សូមបញ្ជាក់ដែរថា សម្រាប់ការប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Charm២០២៣ ដែលមានបវរកញ្ញា​ជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗគ្នានៅលើទឹកដីប្រទេសវៀតណាមនេះនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៦ ខែកុម្ភ: ខាងមុខនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣០ នាទី មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម១ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kimberly ហោះទៅបារាំងដោយផ្ទាល់ ដើម្បីលរ៉ូបរៀបការ

Sokha Hotels

ព័ត៌មានពេញនិយម