ជីវិតកម្សាន្ដ
ម្ចាស់ជ័យលាភីកញ្ញាឯក៤រូបមកពីខេត្តបាត់ដំបងកំពុងអង្រួនបេះដូងអ្នកគាំទ្រ
ទស្សនិកជនកត់សម្គាល់ឃើញថា សម្រាប់វិស័យបវរកញ្ញានៅប្រទេសកម្ពុជាបច្ចុប្បន្នហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រហើយក្នុងនោះដែរបវរកញ្ញាកម្ពុជាជាច្រើនរូបក៏បានចាប់ផ្តើមបណ្តុះបណ្តាលព្រមទាំងមានឱកាសក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិផងដែរ។
តួយ៉ាងនាអំឡុងឆ្នាំ២០២១នេះ ចំពោះវិស័យកញ្ញាឯកនៅកម្ពុជាក៏មានការប្រឡងជាបន្តបន្ទាប់ ដោយតាមរយ:កម្មវិធីនីមួយៗបានប្រើពេលវេលាក្រកួតអស់ជាច្រើនខែ និងស្វិតស្មាញបំផុតដើម្បីចម្រាញ់រកនូវម្ចាស់មកុដដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ប្រចាំកម្មវិធីក្នុងការតំណាងកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។

ដោយឡែកបើក្រឡេកមកមើលម្ចាស់ជ័យលាភីកញ្ញាឯក៤កម្មវិធីធំៗដែលត្រូវបានគេដឹងថាសុទ្ធសឹងមានដើមកំណើតមកពីខេត្តទឹកដីខេត្តបាត់ដំបងដែលមានសម្រស់ស្រស់ស្អាតឯណេះវិញ គឺបាននឹងកំពុងអង្រួនចិត្តមហាជនតាមរយ:ប្រជាប្រិយភាពក្នុងការលេចធ្លោលើឆាកបវរកញ្ញាកម្ពុជាផងដែរ។ ចំពោះបវរកញ្ញាទាំង៤រូបនេះរួមមាន៖
១. កញ្ញា ហុក សារិតុលា Miss Wisdom Cam bodia២០២១។ បវរកញ្ញារូបស្រស់ ហុក សារិតុលា មានអាយុ១៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរំចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ នាងបានគ្រងមកុដនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ និងត្រៀមខ្លួនតំណាងឱ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Wisdom Worldនៅប្រទេសវៀតណាម ។

២.កញ្ញា ប៉ូគឹមថេង សុតធីតា Miss GrandCam bodia ២០២១។ បវរកញ្ញា សុតធីតា មានអាយុ២៣ឆ្នាំមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ ជាបេក្ខភាពតំណាងឱ្យខេត្តបាត់ដំបង។ នាងបានគ្រងមកុដនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ និងតំណាងឱ្យកម្ពុជាទៅប្រកួតកម្មវិធីMiss Grand Internati onal នៅប្រទេសថៃនាខែធ្នូនេះ។
៣. កញ្ញា ជា ចាន់រ៉ានី Miss Cambodia២០២ ១។ បវរកញ្ញារូបនេះមានអាយុ២៦នឹងមានទីកន្លែងកំណើតខេត្តបាត់ដំបងហើយនាងបានគ្រងមកុដ កាលពីរាត្រីថ្ងៃទី១១ខែតុលាឆ្នាំ២០២១នឹងត្រៀមតំណាងឱ្យកម្ពុជាចូលរួមប្រកួតMiss Internatio nalនាពេលខាងមុខនេះ។

៤. កញ្ញា ម៉ៅ រស្មី ជាម្ចាស់មកុដ Miss Tourism Cambodia២០២១។បវរកញ្ញា រស្មី មានវ័យ២១ ឆ្នាំមានស្រុកកំណើតនៅឯខេត្តបាត់ដំបងផងដែរ។ នាងបានគ្រង់មកុដ Miss Tourism Cambod ia២០២១នៅរាត្រីថ្ងៃទី១១ខែតុលាឆ្នាំ២០២១ដោ យនាងត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិនៅឆ្នាំក្រោយនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


