ព័ត៌មានជាតិ
កម្ពុជានឹងមានសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេបណ្តុះបណ្តាលកម្រិតអន្តរជាតិ
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានបើកការដ្ឋានសាងសង់ដែលនឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ លោក ជា សុផារ៉ា បានវាយតម្លៃថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា ដែលដើរតួជាគ្រឹះស្ថានសាធារណៈរដ្ឋបាលបណ្តុះបណ្តាលជំនាញទេសចរណ៍ដោយប្រើប្រាស់ស្តង់ដារជាតិ និងអន្តរជាតិ។ សាលានេះក៏នឹងក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពកម្រិតខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩។

រដ្ឋាភិបាលបានប្រើប្រាស់ថវិកជាង ២០ លានដុល្លារ ដើម្បីដំណើរការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សាលាជាតិទាំងពីរទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ចូលរួមអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្សជាអាទិភាពទី១ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
បើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ ប្រើប្រាស់ទំហំវិនិយោគដំបូងរបស់រាជរដ្ឋាភិបាលសរុបប្រមាណ ២៦,៥ លានដុល្លាអាមេរិក ក្នុងនោះតម្លៃដីនៅភ្នំពេញទំហំ ៤,០០០ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ១០លានដុល្លារ និងតម្លៃដីនៅខេត្តព្រះសីហនុទំហំ ១,៧៧៥ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ៤,៥ លានដុល្លារ បូកបញ្ចូលនឹងកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ១២ លានដុល្លារ សម្រាប់ការសាងសង់ បំពាក់សម្ភារ ទីប្រឹក្សា និងចំណាយផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោង។

សំណង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះគ្រោងសាងសង់កម្ពស់ ៤ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៧៣២៦ម៉ែត្រការ៉េ លើផ្ទៃដីចំនួន ៤០០០ម៉ែត្រការ៉េ គ្រោងចំណាយថវិកា ៣ ៤៥១ ៩៧២.១១ដុល្លារ និងនៅខេត្តព្រះសីហនុគ្រោងសាងសង់កម្ពស់៤ជាន់ដូចគ្នាមានផ្ទៃក្រឡាសំណង់សរុប ៦៧១៣ម៉ែត្រការ៉េលើទីតាំងមន្ទីរទេសចរណ៍ខេត្តបច្ចុប្បន្ន គ្រោងចំណាយថវិកា ៣ ០៨៨ ១៨៣.១៧ ដុល្លារ។
លោក ថោង ខុន បានបន្ថែមថា បន្ទាប់ពីសំណង់អគារសាលាសាងសង់រួចរាល់ សាលាគ្រោងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ និងចំនួន ២០០នាក់នៅខេត្តព្រះសីហនុ។
សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ ផ្នែក សំខាន់ៗរួមមាន៖ (១)ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ និង (៤)ផ្នែកសេវាកម្មទេសចរណ៍ និងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ