ព័ត៌មានជាតិ
ពីរឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជាចុះស្រាវជ្រាវតំបន់ទេសចរណ៍ជាង ៨០០ កន្លែងទូទាំំងប្រទេស
រាជបណ្ឌិត្យសភាកម្ពុជាបានចុះស្រាវជ្រាវពីតំបន់ទេសចរណ៍ទូទាំំងប្រទេស ដើម្បីចងក្រងជាឯកសារផ្សព្វផ្សាយនៅលើវេបសាយ និងកម្មវិធីលើទូរសព្ទ (App)។
លោក ឈិត វណ្ណឫទ្ធិ ប្រធានដឹកនាំគម្រោងបានឲ្យដឹងថា ក្នុងបេសសកម្មរយៈពេលពីរឆ្នាំនេះ ក្រុមការងាររបស់រាជបណ្ឌិត្យសភា បានចុះប្រមូលទិន្នន័យពីតំបន់ទេសចរណ៍បានជាង ៨០០ កន្លែងក្នុង ២៣ ខេត្តក្រុង ដើម្បីចងក្រងជាឯកសារនៅលើវេបសាយនិងលើកម្មវិធីទូរសព្ទ ងាយស្រួលសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចស្វែងរកតំបន់ទេសចរណ៍ដែលខ្លួនចង់ទៅកម្សាន្ត។

ការចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មានចងក្រងលម្អិតពីតំបន់ទេសចរណ៍នានា ក្រុមបច្ចេកទេសបានបង្កើតជាផែនទី Google maps បង្ហាញផ្លូវធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ទាំងនោះផងដែរ។
លោក ឈិត វណ្ណឫទ្ធិ បានឲ្យដឹងបន្តថា នៅឆ្នាំ ២០២៣ ក្រុមការងារនឹងបន្តចុះទៅខេត្តសៀមរាបនិងព្រះវិហារ ហើយបើតាមការប៉ាន់ស្មានខេត្តទាំងពីរនេះមានតំបន់ទេសចរណ៍ជាង ៤០០ កន្លែង ដើម្បីកត់ត្រាបញ្ចូលក្នុងទិន្នន័យបន្ថែមទៀត។

បើតាមលោកបណ្ឌិត ឈិត វណ្ណឫទ្ធិ ក្នុងដំណើរចុះស្រាវជ្រាវ ក៏ជួបបញ្ហាប្រឈមដោយសារតំបន់ទេសចរណ៍ខ្លះឆ្ងាយដាច់ស្រយាលគ្មានផ្លូវធ្វើដំណើរ និងការលំបាកមួយទៀតគឺការខ្វះការសហការពីអាជ្ញាធរមូលដ្ឋានជាដើម។
លោក លីម សេងឌី ប្រធានក្រុមបច្ចេកវិទ្យាព័ត៌មានបានឲ្យដឹងដែរថា ដំណើរបេសកកម្មនេះក្រុមការងារបានកំណត់គោលដៅតំបន់ទេសចរណ៍ ៧ ប្រភេទ ក្នុងនោះមាន ទីតាំងរដ្ឋបាលរាជធានីខេត្តនិងច្រកទ្វារអន្តរជាតិ ប្រាសាទបុរាណ រមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ បូជនីយដ្ឋានប្រល័យពូជសាសន៍ និងស្ថានីយបុរាណ ដោយប្រមូលទិន្នន័យ កូអរដោណេភូមិសាស្រ្ត ប្រភេទ រដូវកម្សាន្ត ចម្ងាយផ្លូវ ស្ថានភាពផ្លូវទៅកាន់គោលដៅ សេវាអាហារ សេវាស្នាក់នៅ សេវាសង្គ្រោះ និងព័ត៌មានទីតាំងទេសចរណ៍។
លោក លីម សេងឌីបានបញ្ជាក់ថា បច្ចុប្បន្នក្រុមបានចងក្រងឯកសារបាន ៥ ភាសាមាន ខ្មែរ អង់គ្លេស ចិន រុស្សី និងបារាំងសម្រាប់ប្រើប្រាស់នៅលើវេបសាយនិងក្នុងកម្មវិធីលើទូរសព្ទដៃ (App)។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ដែរថា ការបង្កើតគម្រោងនេះឡើង ជាផ្នែកមួយដើម្បីចូលរួមជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជាទាំង ២៥ ខេត្តក្រុង។

លោក សុខ ទូច ដែលបានចុះសិក្សាតាមប្រទេសមួយចំនួនដូចជានៅប្រទេសវៀតណាម ថៃ សិង្ហបុរី និងកូរ៉េ រំពឹងថា តាមរយៈគម្រោងនេះនឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ប្រទេសកម្ពុជាឲ្យបានទូលំទូលាយថែមទៀត និងកាត់បន្ថយជាអតិបរមាការបោកប្រាក់ពីអ្នកផ្តល់សេវាកម្ម ដែលកន្លងមកលោកសង្កេតឃើញមានករណីបោកប្រាស់លើអ្នកទេសចរ ដូចជាការនាំភ្ញៀវទេសចរទៅទិញផលិតផលគ្មានគុណភាព កុហកការធ្វើដំណើរជាដើមដែលនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


