ព័ត៌មានជាតិ
គ្រូវិទ្យាល័យសុរាម្រឹតខេត្តកំពង់ឆ្នាំងហួសចិត្តរឿងក្រសួងចាត់តាំងមន្ត្រីដែលបានផ្អាកការងារជិត២ឆ្នាំ ធ្វើជាអនុប្រធានមណ្ឌលប្រឡង
គ្រូបង្រៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំងបានបង្ហាញការហួសចិត្ត និងមិនសប្បាយចិត្តចំពោះការចាត់តាំង គណៈមេប្រយោគសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២។
លោកគ្រូអ្នកគ្រូបានលើកឡើងថា លោក អឿ ម៉េងចុង នាយកវិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង ដែលត្រូវបានប្រធានមន្ទីរអប់រំខេត្តផ្អាកភារកិច្ចអស់រយៈពេលជិត២ឆ្នាំមកហើយ ដើម្បីរងចាំការដោះស្រាយភាពមិនប្រក្រតីនៅក្នុងវិទ្យាល័យ បែរជាត្រូវបានចាត់ជាអនុប្រធានមណ្ឌលប្រឡង ខណៈដែលនាយករងដែលខំបំពេញការងារពេញក្នុងមួយឆ្នាំ បានចេញត្រឹមតែគណៈកម្មការកណ្តាល។

រីឯបុគ្គលិកសិក្សាមួយចំនួនក្នុងសាលា ដែលខំបំពេញការងារពេញមួយឆ្នាំ បែរជាមិនមានឈ្មោះក្នុង គណៈមេប្រយោគសម្រាប់ការប្រឡងទៅវិញ។
លោកគ្រូអ្នកគ្រូបានចាត់ទុកថា ទង្វើនេះជាការមើលងាយយ៉ាងខ្លាំងណាស់ ចំពោះអ្នកដែលខំបំពេញភារកិច្ចយ៉ាងសកម្មពេញមួយឆ្នាំ មិនស្មើនឹងបុគ្គលដែលមិនបានធ្វើការអ្វីសោះ បានចេញជាគណ:កម្មការហើយមានតួនាទីថែមទៀត។ បន្ថែមលើនេះ ក៏ចោទជាសំនួរថា តើថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត ក៏ដូចជា ក្រសួងអប់រំធ្វើរបៀបនេះតើយុត្តិធម៌ទេឬ? រំពឹងថានឹងទទួលបានការបកស្រាយ សមហេតុសមផលពីមន្ទីរក៏ដូចជាក្រសួងអប់រំ។
លោក អឿ ម៉េងចុង ជានាយកវិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង ត្រូវបានផ្អាកការងារអស់រយៈពេលជិត២ឆ្នាំមកហើយ ដើម្បីរងចាំការដោះស្រាយភាពមិនប្រក្រតីនៅក្នុងវិទ្យាល័យ កាលពីឆ្នាំ២០២១។
ពាក្យបណ្តឹង ដែលប្តឹងលោក អឿ ម៉េងចុង ពេលនោះ គឺពាក្យបណ្តឹងរបស់អាណាព្យាបាលសិស្សលើការរៃអង្គាសលុយសិស្សក្នុងម្នាក់៨ម៉ឺនរៀលលើសិស្ស ៥០០នាក់ ដើម្បីបង្រៀនបំប៉នឡើងថ្នាក់ក្នុងសម័យកូវីដ១៩ ដែលល្មើសនឹងបម្រាមអំឡុងពេលមានការរីករាលដាលកូវីដ១៩។
រីឯពាក្យបណ្តឹងមួយទៀត គឺពាក្យបណ្តឹងរបស់លោកគ្រូអ្នកគ្រូប្តឹងពីភាពមិនប្រក្រតីក្នុងអង្គភាពពីការប្រើតួនាទីជានាយកប្រព្រឹត្តខុសលើការដឹកនាំ៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


