ព័ត៌មានជាតិ
លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី កោតសសើរអភិបាលរាជធានីភ្នំពេញចំពោះការរៀបចំវេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ
ភ្នំពេញ ៖ លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) បានកោតសរសើរអភិបាលរាជធានីភ្នំពេញ ចំពោះការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះប្រកបដោយភាពជោគជ័យនិងប្រព្រឹតិ្តទៅដោយរលូន ដែលបានបង្ហាញនូវស្មារតីពិតប្រាកដនៃការសាមគ្គីភាព ការរួបរួមគ្នា មិត្តភាព និងភាពជាដៃគូនៅក្នុងសហគមន៍អាស៊ាន ។

ការកោតសរសើរបែបនេះរបស់ លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២នេះ (AMF 2022) នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី បានសម្តែងនូវការអបអរសាទរនិងថ្លែងអំណរគុណ ដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក លោកស្រីមកពីបណ្តាទីក្រុងអាស៊ាន ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសម្រេចបាននៅកិច្ចប្រជុំនិងវេទិកានេះ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ សម្រាប់ការជុំគ្នានៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំនេះ ហើយឃើញថា នេះជាស្មារតីមិត្តភាពនិងទំនាក់ទំនងដ៏ស្អិតល្មួត ដោយមានកិច្ចប្រជុំផ្សេងៗជាច្រើន ដែលនេះគឺជាឱកាសក្នុងការចូលរួមចែករំលែកបទពិសោធន៍ ចែករំលែកចំណេះដឹង ជាមួយនឹងបញ្ហាប្រឈមនិងដំណោះស្រាយដែលអាចធ្វើទៅបាន ។ ជាងនេះទៅទៀតលោកស្រីបន្ថែមថា កិច្ចប្រជុំទាំង២ ក៏មានការពិភាក្សារកដំណោះស្រាយ និង បទពិសោធន៍ពីរាជធានី រដ្ឋធានីដទៃទៀត ដើម្បីជាធាតុចូលក្នុងការពង្រឹង និងគ្រប់គ្រងរាជធានី រដ្ឋធានីអាស៊ាន ជាពិសេសក៏មានបទបង្ហាញចែករំលែកពីដៃគូនិងសមាជិក គឺត្រូវរៀបចំដោយមានការគិតគូរដល់ប្រជាពលរដ្ឋជាធំ និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

លោកស្រីបណ្ឌិត បានបន្តថា កិច្ចប្រជុំនិងវេទិកានៅថ្ងៃនេះគឺជាមូលដ្ឋានគ្រឹះមួយ សម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៅក្នុងតំបន់អាស៊ាន ។ មួយវិញទៀត បានអនុម័តនៅសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ គឺបណ្តារាជធានី រដ្ឋធានី មានឱកាសក្នុងការបានជួបជុំគណៈប្រតិភូ លោកអភិបាល លោកអភិបាលរង ដើម្បីចូលរួមអានរួមគ្នានៅសេចក្ដីថ្លែងការណ៍ ព្រោះនេះគឺជាសេចក្ដីថ្លែងការណ៍របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់គ្នា ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា និងឆ្លុះបញ្ចាំងពីទំនុកចិត្ត ។

ក្នុងនោះ លោកស្រីក៏សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់ ក្នុងការបង្កើតរាជធានីរដ្ឋធានីឱ្យមានភាពធន់ មាននិរន្តរភាពនិងភាពឆ្លាតវៃ ខណៈដែលកិច្ចការនេះ មិនមែនជាអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះ ឬម្សិលមិញនោះទេ គឺជាអ្វីដែលបានបន្តមករាប់ឆ្នាំមកហើយ ដើម្បីអាចទៅមុខរួមគ្នា ជោគជ័យទាំងអស់គ្នា ដោយត្រូវបន្តសាមគ្គីភាពជាបន្តទៅទៀត ដើម្បីអាចសម្រេចបានគោលដៅ ក្នុងការបង្កើតទីក្រុងដែលមានភាពឆ្លាតវៃ មានភាពធន់ និងមាននិរន្តរភាព ។
លោកស្រីបានសន្យានឹងបន្តកិច្ចការនេះជាមួយអភិបាលក្រុងឥណ្ឌូនេស៊ីបន្តទៀតដែលជាប្រធានប្តូរវេន នៅឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា ដើម្បីរួមគ្នាធ្វើឱ្យទីក្រុងក្នុងតំបន់អាស៊ានមានភាពឆ្លាតវៃ មានភាពធន់ និង និរន្តរភាព៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ