ឆែក​កាមេរ៉ាសុវត្ថិភាព ចាប់បាន​កម្មករ​ផ្សារ​​ លួចគាស់ទូលក់មាសប្តូរលុយបាន​សម្រេច​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆែក​កាមេរ៉ាសុវត្ថិភាព ចាប់បាន​កម្មករ​ផ្សារ​​ លួចគាស់ទូលក់មាសប្តូរលុយបាន​សម្រេច​

Published

on

ខេត្តបន្ទាយមានជ័យ៖ ជន​សង្ស័យ ០២ នាក់ បាន​គាស់តូបដូរលុយលួចបានលុយ១​៥០០.០០០​រៀល​ រត់​គេចបាន១ដង្ហើមចង្រិត ត្រូវនគរបាលការិយាល័យ​កម្រិត​ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាននៅវេលាម៉ោង២ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន ដោយបើកមើលកាមេរ៉ាសុវត្ថិភាព។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ មុំ ស៊ីង ហៅ រស្មី ភេទប្រុសអាយុ២០ ឆ្នាំ នៅភូមិថ្នល់ដាច់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកម្មករផ្សារហ៊ុយឡេង និងម្នាក់ទៀតឈ្មោះ ជិន ដារ៉ា ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជាងដែក និងជាជាងកាមេរ៉ាសុវត្ថិភាព ។

លោកយ៉តសុផល បាន​ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ជនសង្ស័យ២នាក់នេះនិងបក្ខពួក៣នាក់ទៀត នៅពេលយប់បានធ្វើសកម្មភាព លួចគាស់ទូលក់មាសប្តូរលុយក្នុងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក របស់​ម្ចាស់ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក យកអស់លុយចំនួន១.៥០០.០០០រៀលគេចខ្លួនបាត់អស់។

ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក។ ក្រោយពីចុះ​ស៉ើប​អង្កេតទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន ដោយតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្ត បន្ទាយមានជ័យ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេនិងបក្ខពួកគេចំនួន៣នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចគាស់ទូលក់មាសប្តូរលុយ របស់ឈ្មោះលី ស្រីមុំ ពិតប្រាកដមែន យកបានលុយចំនួន១.៥០០.០០០ រៀល បានចែកគ្នាចាយអស់។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុន ធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី​ ចំំណែកវត្ថុតាងលុយមួយចំនួននៅសល់ប្រគល់​ជូន​ម្ចាស់​ដើមវិញ៕ ​

អត្ថបទ៖ ​វ៉ាន់ ណាង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services