ព័ត៌មានជាតិ
មកដឹងពីកាលវិភាគ ផ្តល់ថ្នាំបង្ការការពារជំងឺ ១១ មុខដល់កុមារ
ក្រសួងសុខាភិបាលបានផ្តល់ថ្នាំបង្ការការពារជំងឺចំនួន ១១ មុខដល់កុមារ ដើម្បីឱ្យពួកគេទទួលបានសុខភាពល្អចាប់តាំងពីកើតរហូតដល់ពេញវ័យ។
ថ្នាំបង្ការការពារជំងឺចំនួន ១១ មុខរួមមានទី១ វ៉ាក់សាំងរលាកថ្លើមប្រភេទបេ ទី២ ជំងឺរបេង ទី៣ ជំងឺគ្រុនស្វិតដៃជើង ទី៤ ជំងឺក្អកមាន់ ទី៥ ជំងឺខាន់ស្លាក់ ទី៦ ជំងឺតេតាណូស ទី៧ ជំងឺកញ្ជ្រឹល ទី៨ ជំងឺស្អូច ទី៩ ជំងឺរលាកសួត/រលាកស្រោមខួរក្បាលដោយហ៊ីប ទី១០ រលាកសួត/រលាកស្រោមខួរក្បាលដោយបាក់តេរីភ្នើម៉ូកូក និងទី១១ រលាកខួរក្បាលដោយជេអ៊ី។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថាវ៉ាក់សាំងទាំង១១ មុខនោះត្រូវចាក់ទៅលើកុមារចំនួន៦ លើក
-លើកទី១ ចាក់ទៅលើកុមារទើបនឹងកើតដូចជាជំងឺរលាកថ្លើមប្រភេទបេនិងជំងឺរបេង។
-លើកទី ២ ចាក់ទៅលើកុមារអាយុ១ខែកន្លះដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺរលាកថ្លើមប្រភេទបេនិងរលាកសួតរលាកស្រោមខួរ ហ៊ីបជំងឺរលាកសួតរលាកស្រោមខួរក្បាលដោយដោយបាក់តេរីភ្នើម៉ូកូក។
-លើកទី ៣ ចាក់ទៅលើកុមារអាយុ២ ខែកន្លះដូចជាដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺរលាកថ្លើមប្រភេទបេនិងរលាកសួតរលាកស្រោមខួរ ហ៊ីបជំងឺរលាកសួតរលាកស្រោមខួរក្បាលដោយដោយបាក់តេរីភ្នើម៉ូកូក។
-លើកទី៤ ចាក់ទៅលើកុមារអាយុ៣ខែកន្លះដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺរលាកថ្លើមប្រភេទបេនិងរលាកសួតរលាកស្រោមខួរ ជំងឺរលាកសួតរលាកស្រោមខួរក្បាលដោយដោយបាក់តេរីភ្នើម៉ូកូកនិងជំងឺគ្រុនស្វិតដៃជើងប្រភេទចាក់។
-លើកទី៥ ចាក់ទៅលើកុមារអាយុ៩ខែដូចជាជំងឺកញ្ជ្រិល ស្អូចលើកទី១និងការពារជំងឺរលាកខួរក្បាលជេអ៊ី។
-លើកទី៦ ចាក់ទៅលើកុមារអាយុ១៨ខែដូចជាជំងឺកញ្ជ្រិលនិងស្អូចលើកទី២។

ក្រសួងសុខាភិបាលបានបន្តថា យុទ្ធសាស្ត្រក្នុងការផ្តល់ថ្នាំបង្ការទាំងនោះរួមមាន ត្រូវផ្តល់ថ្នាំបង្ការគ្រប់មុខដល់ទារក កុមារទាំងអស់ ទាំងទារក កុមារដែលមាតាអាណាព្យាបាលនាំមកមណ្ឌលសុខភាព តាមប្រតិទិនផ្តល់ថ្នាំបង្ការ និងត្រូវតាមរកផ្តល់ថ្នាំបង្ការដល់ទារក កុមារនៅតាមភូមិដាច់ស្រយាលចំពោះកុមារដែលងាយរងគ្រោះ គ្មានអ្នកណាយកមកមណ្ឌលសុខភាព ដោយមូលហេតុឪពុកម្តាយធ្វើចំណាកស្រុកទុកកូនចោល ឬកុមារដែលតាមឪពុកម្តាយទៅធ្វើការនៅផ្សេងពីភូមិរបស់គាត់ ដូចជាតំបន់រានដីថ្មី ឬកម្មករសំណង់ជាដើម។
ជាមួយគ្នានេះត្រូវបង្កើនចំណេះដឹងអំពីសារៈសំខាន់អំពីការទទួលបានថ្នាំបង្ការនៅក្នុងសហគមន៍ ប្រជាជនទាំងអស់ត្រូវយល់ និងយកកុមារមកទទួលកុំខាន។ត្រូវមានវ៉ាក់សាំងគ្រប់គ្រាន់ គ្រប់ទីកន្លែង។ បើតាមក្រសួងសុខាភិបាលវ៉ាក់សាំងដែលចាក់ទៅលើកុមារ១១មុខគឺក្រសួងទិញតាមរយៈអង្គការយូនីសេហ្វ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាអង្គការGavi៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


