Connect with us

សន្តិសុខសង្គម

អភិបាលរងខេត្តកែបត្រូវបានដកចេញពីតំណែង​ ក្រោយប្រើហិង្សា និងបៀតបៀន​លើស្ដ្រី២ នាក់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចដកតំណែង លោក ភូ លិ ពីអភិបាល​រងខេត្តកែប បន្ទាប់ពីអភិបាលរងខេត្តរូបនេះបានបៀតបៀន និងប្រើហិង្សាលើស្ត្រី ២ នាក់ នៅក្នុងកម្មវិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីរបស់លោក អ៊ិន សៅ កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់ញាតិជនរងគ្រោះបានប្រាប់សារព័ត៌មានថា អភិបាលរងខេត្តកែប លោក ភូ លិ បានផឹកស្រាស្រវឹង រួចបានដើរមកតុជនរងគ្រោះ ហើយបានបៀតបៀនលើស្ត្រីម្នាក់ដែលជាប្រពន្ធគេ។ ខណៈពេលនោះនាងប្រាប់ទៅអភិបាលរងខេត្តកែបនោះថា៖«លោកធ្វើអ៊ីចឹងមិនត្រឹមត្រូវទេ ខ្ញុំមានប្តីរួចហើយ»។

បន្ទាប់មកលោកអភិបាលរងខេត្តកែបរូបនោះបានដើរចេញទៅតុខ្លួនវិញបានមួយភ្លែតក៏ស្រាប់តែដើរត្រឡប់មកតុជនរងគ្រោះម្តងទៀត។ ដោយមានការភ័យខ្លាចជនរងគ្រោះទាំងពីរបានដើរចេញពីតុបម្រុងទៅផ្ទះ ស្រាប់តែអភិបាលរងខេត្តកែប ភូ លិ បានយកកែវស្រាគប់សំដៅជនរងគ្រោះបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដែលត្រូវបានសាច់ញាតិជនរងគ្រោះជញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបានដេររបួសជិត២០ថ្នេរ។

ស្ត្រីរងគ្រោះមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម២ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

Sokha Hotels

ព័ត៌មានពេញនិយម