Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ទោះជំហានគីង្គក់វាយឺត តែវានៅតែបន្តទៅមុខរហូត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាមានអ្នកចំអកក៏ដោយ តែសម្ដេចនៅតែនិយាយ​ថា ការអភិវឌ្ឍរបស់កម្ពុជា នៅតែដើរក្នុងជំហានគីង្គក់ដដែល តែទោះជំហានគីង្គក់យឺត តែនៅតែអាចបន្តទៅមុខរហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករានេះថា ការអភិវឌ្ឍរបស់កម្ពុជា នៅតែដើរក្នុងជំហានគីង្គក់ដដែល តែទោះជំហានគីង្គក់វាយឺត តែវានៅតែបន្តទៅមុខរហូត។  

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ ខ្ញុំនៅតែនិយាយថា យើងដើរក្នុងជំហានគីង្គក់ដដែល បើទោះបីអ្នកខ្លះចំអកឲ្យខ្ញុំថា ប្រើប្រាស់ជំហានគីង្គក់ ក៏ប៉ុន្តែបងប្អូនដឹងហើយថា គីង្គក់ ទោះបីវាយឺត ក៏ប៉ុន្តែវានៅតែទៅមុខ​ លើកលែងតែឡានកិនវាតែប៉ុណ្ណឹងទេ វាទៅវាមិនរួច»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះដំណើរការអភិវឌ្ឍជំហានយក្សមហាលោតផ្លោះ ក្នុងសម័យខ្មែរក្រហមកន្លងមក បានបណ្ដាលឲ្យបាត់បង់ប្រជាជនកម្ពុជាជាង​ ៣លាននាក់។ តែមកដល់ពេលនេះ កម្ពុជា បាននិងកំពុងស្ដារអភិវឌ្ឍប្រទេសបន្តិចម្ដងៗ និងជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម