Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឃាតកម្មនៅកាស៊ីណូ​

បានផុស

នៅ

​​ករណី​ជនជាតិ​ចិន​ស្រវឹងឈ្លោះគ្នា​ហើយ​ឈា​នដល់​ប្រព្រឹត្ត​ឃាតកម្ម ដោយ​យក​កាំបិត តូច​ចុង​ស្រួច​ចាក់ ក បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់នៅវេលា​ម៉ោង៣ទៀបភ្លឺ ថ្ងៃទី​៧ ខែមករា នៅកាស៊ី​ណូ ហ្គេ​នទី​ង ក្រុង​ប៉ោយប៉ែត បន្ទប់​លេខ១១១១ ជាន់​ទី​១ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​នោះ​ពាក់ព័ន្ធ​និង​ជនជាតិ​ចិន​៥​នាក់​ត្រូវនគរបាល​ក្រុង​ប៉ោយប៉ែតបាន​ឃាត់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ព្រំ ពិសិដ្ឋ អធិការរងទទួល​ផ្នែក​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត បាន​ប្រាប់ អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹងថា​ អំពើ​ឃាតកម្ម​នោះ បង្កឡើង​ដោយ​ជនសង្ស័យឈ្មោះ ឆាយ ស៊ី​សាន អាយុ២៨ឆ្នាំ ជនជាតិ​ចិន ឯ​ជនរងគ្រោះឈ្មោះ លៀវ ស៊ី​ផឹង ហៅ អា​ហ្វុ​ង ភេទ​ប្រុស អាយុ២៧ ឆ្នាំ​ជនជាតិ​ចិន ជា​មិត្តភក្តិ​ ជាមួយឃាតក​ជនសង្ស័យ បាន​ប្រើ​កាំបិតតូច​ចុង​ស្រួចចាក់​ចំ​បំពង់កខាង​ស្តាំ ។​ បន្ទាប់ពី​ឃាតកម្ម​នោះ ក្រៅពី​ជនសង្ស័យ​ដៃដល់នគរបាល ដែល​សម្របសម្រួល​នីតិវិធី​ដោយ​ លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួនជនជាតិ​ចិន៥នាក់​ទៀត ដើម្បី​នាំខ្លួន​យកមក​សាកសួរ ​ក្នុង​នោះរួម​មាន ​១​ឈ្មោះ ឃើ ជាន​មីង​ អាយុ​៣០​ឆ្នាំ ទី២​ឈ្មោះ ជាំ​ង ហក​វី​អាយុ​៤០​ឆ្នាំ ទី៣​ឈ្មោះ យ៉ាង វុ​យ​ហ័​រ អា​យុ​១៨​ឆ្នាំ​ជា​មេការ នៅ​ការិយាល័យ​ជាន់​ទី​៣ ទី៤​ឈ្មោះ វ៉ាន់ ឈុន​ហឹ​ង អាយុ​៣៥​ឆ្នាំ ជន​ជាតិខ្មែរ​អ្នកបកប្រែ​និង​ទី៥​ឈ្មោះ ឆាយ ស៊ីលាន អាយុ​២៨​ឆ្នាំ​ ជា​ជនដៃដល់ ។

​យោង​ចម្លើយសារភាព​របស់ ជនសង្ស័យ​ដៃដល់ បាន​ឲ្យ​ដឹង​ថា​នៅ​យប់​ថ្ងៃ​ទី​៦ ខែមករា ខ្លួន​និង​មិត្ត ភក្តិ រួម​ទាំង​ជនរងគ្រោះ​បាន​ផឹកស្រា​បៀរ​ជាមួយគ្នាអស់​១៥ដប​នៅលើ​សា​ឡុង នៃ​បន្ទប់​លេខ​១១​១១​ ជាន់​ទី​៣ នៃ​កា​ស៊ី​ណូ ហ្គេ​នទី​ង នោះ លុះ​ស្រវឹងនិង​ងងុយដេក មិត្តភក្តិ ​ឈ្មោះ ជាំ​ង ហ្វី និង​ឈ្មោះ ហ្វុ​ង ជនរងគ្រោះ និង​ឈ្មោះ ហ៊ី​ប៉ា បាន​សុំ​ឡើងទៅ​ដេក​ ប៉ុន្តែ​ជនដៃដល់ មិន​ព្រម​ហើយក៏​កើតជា​ការ​ប្រកែក​គ្នា​ពេលនោះ ជនដៃដល់ ក៏​យក​កូនកាំបិតចុង​ស្រួច​ទៅ​ចាក់ចំ​បំពង់កជនរង​គ្រោះ​ បណ្តាល​ឲ្យ​របួស​ហូរ​ឈាម ពេញលើឥដ្ឋការ៉ូ​ហើយ​បាន​ស្លាប់ មុនពេល​ឡានពេទ្យមក​ដល់​។

ក្នុង​ចម្លើយ​សារភាព និង​ការស្រាវជ្រាវ​ឃើ​ញថាជនសង្ស័យ ឈ្មោះ ជាំ​ង ហ្វី អាចពាក់ព័ន្ធ​ពីបទ​សម​គំនិត ក្នុង​អំពើ​ឃាតកម្ម របស់​ជនជាតិ​ចិន លើ​ជន​ជាតិចិនដូចគ្នា​នៅលើ​ទឹកដី​កម្ពុជា ឯ​៣នាក់​ទៀត ក៏ត្រូវ​បន្ត​សួរនាំនៅ​ការិយាល័យ​នគរបាល​ផងដែរ​។ ​ករណី​ខាងលើនេះ នគរបាល​ក្រុង​ប៉ោយប៉ែត បាន​បញ្ជូន​រឿង មកដល់​ការិយាល័យព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយ​មានជ័យ ហើយ ​នៅ​ល្ងាចថ្ងៃទី​៨ មករា​នេះ ដើម្បី​បន្ត​នីតិវិធី​ដើម្បី​បញ្ជូនទៅ​តុលាការ​បន្ត​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម