ព័ត៌មានជាតិ
អតីតនិស្សិតពេទ្យឆ្មបម្នាក់ ខំរៀនរហូតប៉ះពាល់សតិលែងដឹងខ្លួនរត់ទៅចង ក
នារីជាអតីតនិស្សិតពេទ្យឆ្មបម្នាក់ បាត់ខ្លួន២ខែហើយ ត្រូវបានក្មេងៗប្រទះឃើញចង.ក សម្លាប់ខ្លួន នឹងដើមពុទ្ធា នៅក្នុងដីឡូតិ៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង ៣០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ផ្លូវកែវចិន្តាក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នារីរងគ្រោះ ត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅផ្ទះលេខ ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប៉ូលិស និយាយថា ជនរងគ្រោះបានចង.ក សម្លាប់ខ្លួននឹងខ្សែនីឡុងភ្ជាប់ទៅនឹងដើមពុទ្ធាក្នុងព្រៃហើយ ត្រូវបានក្មេងៗក្នុងភូមិទៅបេះពុទ្រាប្រទះឃើញ ប្រាប់ឪពុកម្តាយរាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ហើយស្គាល់អត្តសញ្ញាណក៏បានប្រាប់បងប្អូន។


តាមបងស្រី នារីរងគ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈីវ សំអុន មានជំងឺសរសៃប្រសាទ ប្រមាណជិត១០ឆ្នាំមកហើយ។ រយៈពេលប្រមាណជិត២ខែមកហើយ នាងក៏បានរត់ចេញពីផ្ទះទៅបាត់ខ្លួន មិនដឹងទៅទីណា ស្រាប់តែទទួលដំណឹងពីសមត្ថកិច្ចថា នាងបានចង.ក សម្លាប់ខ្លួនទៅហើយ។ តាមព័ត៌មានឲ្យដឹងទៀតថា កន្លងជនរងគ្រោះរូបនោះ ជានិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ទៅរៀននៅប្រទេសថៃរហូតដល់ជិតចប់។ ដោយសារតែការខិតខំរៀនខ្លាំងពេក បណ្តាលឲ្យនាង រលាកខួរក្បាលមានជំងឺសរសៃប្រសាទ ហើយត្រូវបានសាលាទាក់ទទងមកក្រុមគ្រួសារឲ្យទៅទទួលយកមកស្រុកកំណើតវិញ និងបានបញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួនឯងនៅពេលនេះ។ សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋាន វត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖ ឌីរៀ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


