ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បារាំង អរគុណសម្ដេចតេជោ ដែលបានជួយសាងសង់រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ឡើងវិញ
រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយសាងសង់រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី ១ឡើងវិញ។

ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស កាលពីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣នេះ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃពុធនេះ មានការរៀបចមពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក “រូបពីរ” ឬវិមានរំលឹកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (Monument aux Morts) នៅទីតាំងសួនមុខស្ថានទូតបារាំង ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងជំនួបនេះ លោក អូលីវេ្យ បិច បានថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលបានជួយសាងសង់រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី ១ឡើងវិញ។ លោកថា ការសាងសង់រូបសំណាកឡើងវិញនេះ គឺជានិមិត្តរូបនៃមិត្តភាព និងសាមគ្គីភាព រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។

លោករដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសបារាំង បានជម្រាបជូនសម្ដេចតេជោថា មិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសបារាំង បានកើតឡើងអំពីវប្បធម៌ ហើយតាមរយៈវប្បធម៌នេះ បានពង្រីកទៅដល់វិស័យដទៃទៀត ដូចជា៖ វិស័យអប់រំ, វិស័យវិនិយោគ, វិស័យបរិស្ថាន, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិស័យកសិកម្ម ជាដើម។

លោក អូលីវេ្យ បិច បានបញ្ជាក់ថា ប្រទេសបារាំង ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យខាងលើនេះ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីជំនួបរវាងសម្ដេច ជាមួយប្រធានាធិបតីបារាំង កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រូបសំណាករំលឹកដល់វីរជនកម្ពុជា-បារាំង ដែលកំពុងត្រៀមសាងសង់ឡើងវិញ គឺត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២៥ តែត្រូវបានបំផ្លាញចោលក្នុងសម័យប៉ុល ពត ហើយរូបសំណាកនេះ គឺជានិមិត្តរូបនៃមិត្តភាព និងសមិទ្ធផលនៃទំនាក់ទំនងរវាងទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលតែងតែជួយដល់ប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


