ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលងអំពីកត្តាសន្តិភាពទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វិស័យណាក៏ដោយ មិនអាចរស់នៅជាមួយសង្រ្គាមនោះទេ។ ដូច្នេះហើយ ជោគជ័យណាក៏ដោយ ក៏មិនត្រូវមើលរំលងអំពីកត្តាសន្តិភាពនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A នាព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះថា ជោគជ័យអ្វីក៏ដោយ មិនត្រូវមើលរំលងអំពីកត្តាសន្តិភាពនោះឡើយ ហើយទោះវិស័យអ្វីក៏ដោយ គឺអាចរស់នៅតែជាមួយសន្តិភាពតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «កត្តាសន្តិភាព គឺជារឿងមិនអាចមើលរំលង ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលងអំពីកត្តាសន្តិភាពទេ ព្រោះការអប់រំក្ដី កីឡាក្ដី ឬក៏ផ្នែកសិល្បៈក្ដី ផ្នែកណាក៏ដោយ មិនអាចរស់នៅជាមួយសង្រ្គាមទេ គឺវាអាចរស់នៅតែជាមួយសន្តិភាពតែប៉ុណ្ណោះ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា យុវជន-យុវនារី សម័យមុន បានបាត់បង់ឱកាសរៀនសូត្រស្ទើរតែទាំងស្រុង ហើយបើក្នុងសម័យខ្មែរក្រហមវិញ គឺបាត់បង់ឱកាសទាំងស្រុងតែម្ដង៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


