ព័ត៌មានជាតិ
លោក ពៅ សុខ និងលោក មែ ស៊ីថុន នាំយកសៀវភៅដែលរៀបរាប់ពីសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ១៥០ក្បាល ជូនរដ្ឋបាលខេត្តកែប
កែប ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ បាននាំយកសៀវភៅចំនួន១៥០ក្បាល ជូនរដ្ឋបាលខេត្តកែប។

ក្នុងនោះមានសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន៩០ក្បាល, អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ចំនួន២០ក្បាល, ទឹកចិត្តអ្នកជួយសង្គ្រោះ ចំនួន២០ក្បាល និងសៀវភៅសម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩ ចំនួន២០ក្បាល។

នៅក្នុងឱកាសនោះ ក៏មានវត្តមានលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានតំណាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរក្រោមឱវាទ ជាអ្នកទទួលនូវសៀវភៅទាំងអស់ខាងលើនេះ។

នាឱកាសនោះ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងលោកសោមពិសិដ្ឋអភិបាលខេត្តកែបបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ពៅ សុខ និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ហើយការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អខ្លាំងណាស់។

លោកបានបញ្ជាក់ថា ចំពោះសៀវភៅដ៏មានតម្លៃទាំងអស់នេះ នឹងយកមកចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត ស្ថាប័នចំណុះខេត្ត និងនៅតាមបណ្ណាល័យទូទាំងខេត្តកែប ដើម្បីជាការចែករំលែកក្នុងការសិក្សានិងចំណេះដឹងឈ្វេងយល់ ឲ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលអនាគត។

លោក ពៅ សុខ បានថ្លែងថា នេះហើយជាការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ មួយសម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយឱ្យ បានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។

លោក ពៅ សុខ បានបន្តឲ្យដឹងទៀតថា សៀវភៅ កូនប្រុសច្បងរបស់សម្ដេចដ៏មានឥទ្ធិពល បានបង្ហាញពីវីរភាព និងគុណបំណាច់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា សៀវភៅ កូនប្រុសច្បងរបស់សម្ដេចតេជោហ៊ុនសែនដ៏មានឥទ្ធិពល នឹងបានផ្តល់ជូនរដ្ឋបាលទូទាំងរាជធានី-ខេត្ត ទាំង២៥ នៅតាមបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសទៀតផង៕
ដោយ ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


