Connect with us

ព័ត៌មានជាតិ

លើកទី១ អាជ្ញាធរមីន បើកវគ្គបណ្តុះបណ្តាលកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក

បានផុស

នៅ

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក មានប្រសាសន៍ថា ចាប់តាំងពីកងទ័ពជើងគោក បានចូលរួម និងទទួលគម្រោងបោសសម្អាតមីនមនុស្សធម៌ពីអាជ្ញាធរមីន ឆ្នាំ២០២២ នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលអាជ្ញាធរមីន បានផ្តល់ជូនកងកម្លាំងបោស​សម្អាតមីនកងទ័ពជើងគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលរៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក និងសហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន នៅបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មានប្រសាសន៍បន្តទៀតថា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ កងទ័ពជើងគោក មានគម្រោងរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្ថែមជូនកងកម្លាំង ២៩ កង នៃតំបន់ភូមិភាគ៥ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលតាមការចាំបាច់ ដែលវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានកងទ័ពជើង ត្រូវការជាចាំបាច់នូវក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងជំនាញបច្ចេកទេសពីប្រតិបត្តិករដោះមីនជាតិ។

លោក លី ធុជ បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា មានវិសាលភាពធំធេង និងស្មុគស្មាញណាស់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ហើយការចូលរួមរបស់កងទ័ពជើងគោកក្នុងការងារសកម្មភាពមីនមនុស្សធម៌ ពិតជាមានសារៈសំខាន់ខ្លាំងក្នុងការចូលរួមសម្រេចបាននូវទស្សនវិស័យនេះ។ សម្តេចតេជោ ពិតជាចង់ឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងស្នាមញញឹមទាំងអស់គ្នា។

លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមគ្រូបង្គោលអាជ្ញាធរមីន បន្តចែករំលែកបទពិសោធន៍ និងផ្តល់នូវខ្លឹមសារសម្រាប់វគ្គបណ្តុះបណ្តាលឱ្យកាន់តែស៊ីជម្រៅបន្តែមទៀតដល់កងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក ព្រមទាំងបានជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជាក់ស្តែងនៅទីវាលលើការងារបោសសម្អាតមីននេះ ផងដែរ។

លោកបន្តទៀតថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងការសម្រេចពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លើការចូលរួមពីកម្លាំងកងទ័ពជើងគោក បញ្ហាប្រឈម នៃកង្វះធនធានមនុស្សក្នុងការងារបោសសម្អាតមីន ត្រូវបានដោះស្រាយ ហើយអាជ្ញាធរមីនបានត្រៀមខ្លួចគ្រប់ពេលវេលា ដើម្បីគាំទ្រ និងផ្តល់នូវជំនាញបច្ចេកទេស និងសម្ភារៈជូនដល់កងទ័ពជើង។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានបញ្ជូននូវកងកម្លាំងកងទ័ពជើងគោកចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម