សាលក្រម​កាត់ទោស សម រ​ង្ស៉ី ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ​នៅ​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សាលក្រម​កាត់ទោស សម រ​ង្ស៉ី ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ​នៅ​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

បានផុស

នៅ

លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​ល្ងាច​ថ្ងៃទី​១២ ខែមករា មុន​នេះ​បន្តិច​ថា កាលពី​ថ្ងៃរសៀល​នេះ សមត្ថកិច្ច​បាន​យក​សាលក្រម​កាត់​ទណ្ឌិត សម រ​ង្ស៉ី អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្មីៗ​នេះ ក្នុង​សំណុំរឿង “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ទៅ​បិទ​នៅ​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន​៤​ឆ្នាំ​ទៀត ក្នុងនោះ ២​ឆ្នាំ​លើ​ករណី​បំភ្លៃ​ព័ត៌មាន​ជុំវិញ​មរណភាព​របស់លោក​ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​២​ឆ្នាំ​ទៀត លើ​ករណី​ញុះញង់​កុំឱ្យ​ប្រជាពលរដ្ឋ​សងបំណុល​ធនាគារ​។

ក្រៅពី​កាត់ទោស​លោក​សម រ​ង្ស៉ី នៅក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ដដែល សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​កាត់ទោស​គូកន​របស់លោក​ឈ្មោះ​ទុំ ប៊ុនថន និង​ឈ្មោះ​ប៊ុត ប៊ុន​តិ​ញ ដាក់ទោស​ក្នុង​ម្នាក់ៗ​១​ឆ្នាំ​៨​ខែ ដោយ​ចាត់ទុកជា​សាលក្រម​ចំពោះមុខ​ជនជាប់ចោទ ព្រមទាំង​កាត់ទោស​មនុស្ស​២​នាក់​ទៀត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​សរ​(​ម​១) ក្នុង​ម្នាក់ៗ​១​ឆ្នាំ​៦​ខែ សម្រាប់​សំណុំរឿង​ញុះញង់​កុំ​ឲ្យ​ពលរដ្ឋ​សងបំណុល​ធានា​គារ​។

ជា​មួយ​គ្នា​នេះ តុលាការ​ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ក្រុម​ជនជាប់ចោទ ដែល​កំពុង​គេចខ្លួន​តាម​ខ្លឹមសារ​អំណាច​សាលក្រម​របស់​តុលាការ​ផងដែរ​។

គួរ​ជម្រាប​ជូន​ថា លោក​សម រង្ស៊ី មាន​សំណុំរឿង​ស្អេកស្កះ​នៅ​កម្ពុជា ហើយ​ទាក់ទង​សំណុំរឿង​ខាងលើនេះ កាលពី​ខែមិថុនា ឆ្នាំ​២០២០ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង សម្រេច​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការចោទប្រកាន់​ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​” ផងដែរ តាម​បណ្តឹង​លោក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​កូនប្រុស​របស់លោក ហុក ឡង់ឌី​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩២៧ នាទី មុន

ខេត្តកំពង់ធំ ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ៦ នាក់​ទៀត មក​ពីភ្នំពេញនិងប៉ោយប៉ែត

ព័ត៌មានខ្លីៗ៣២ នាទី មុន

សម្ដេចតេជោ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខរដ្ឋាភិបាល​ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

ព័ត៌មានខ្លីៗ១ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មកដល់​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services